ព័ត៌មានអន្តរជាតិ ៖ មួយចំនួនពិតជាមានវ័យក្មេងណាស់ ពោល មាន វ័យទើបតែ ៥ ឆ្នាំ ជាដើម ហើយ នៅក្នុងដៃរបស់ពួកគេ ពុំមែនជារបស់ក្មេងលេង សម្រាប់កុមារវ័យ ៥ ឆ្នាំនោះទេ ប៉ុន្តែ ដៃរបស់គេប្រដាប់ ទៅដោយអាវុធសម្លាប់មនុស្សសាហាវទៅវិញ នោះគឺ ទាហានតូចរបស់ ISIS មានវ័យក្មេងខ្លាំង វ័យទើប តែ ៥ ឆ្នាំតែប៉ុណ្ណោះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។
ជាមួយនឹងផ្នត់គំនិតរបស់ពួកគេ ពុំចូលចិត្តតុក្កតា ដូចទៅនឹងក្មេងដទៃៗ ទៀត ប៉ុន្តែ គេបែរជាចូលចិត្ត ឯកសណ្ឋានយោធា និង ឈាមទៅវិញ ។ ទាំងនោះ គឺជាទាហានកូនក្មេងតូចៗ របស់រដ្ឋអ៊ីស្លាមជ្រុលនិ យម IS ដែលកំពុងតែមានវត្តមានៅក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី (ISIS) ។ លោក Abu Mohammed ពល រដ្ឋរស់នៅក្នុងរដ្ឋ Mosul ប្រទេស អ៊ីរ៉ាក់ អោយដឹងថា ការលើកឡើង ខាងលើនេះ គឺជាការពិត ពីព្រោះ ថាខ្ញុំធ្លាប់បានជួបទាហានកូនក្មេងតូចៗទាំងនោះ ម្តងជាពីរដងរួចទៅហើយ តួយ៉ាងពួកគេមានវ័យក្មេង ខ្លាំងណាស់ វ័យទើបតែ ៥ ឆ្នាំ ខណៈដៃប្រដាប់ដោយអាវុធទៀតនោះ បានធ្វើអោយខ្ញុំបាទស្រឡាំងកាំង ជាខ្លាំង ។
ឃ្លីបវីដេអូ ធ្វើអោយលោកអ្នកនឹកស្មានមិនដល់ បង្ហាញពីក្រុមអ្នកហ្វឹក ហ្វើនពេញវ័យ ធ្វើការបង្វឹកដល់ ទាហានតូចដោយវាយនឹងដំបង និងបង្ខំអោយគេវាយបំបែកដុំថ្ម ជាមួយ នឹងក្បាលរបស់ពួកគេ ក្នុងកំ ឡុងពេលហ្វឹកហ្វើនកាយសម្ព័ន្ធ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបង្ហាញដល់ទាហានតូចៗទាំងនោះ ពី របៀបក្នុងការឃុំខ្លួនអ្នកទោសជាដើម ។ ក្រុមសកម្មជន រាយការណ៍អោយដឹង ថា ៖ ទាហានតូចៗ ប្រ មាណ ៦០០ នាក់ មានវ័យតិចជាង ១៣ ឆ្នាំនោះ ត្រូវបានគេមើលឃើញថា មាន ការល្បាត នៅតាមផ្លូវ ក្នុងទីក្រុង Mosul ខណៈភាគច្រើននៃពួកគេទាំងអស់នោះ គឺមកពីក្រុមសកម្ម ប្រយុទ្ធ ISIS ផ្ទាល់តែម្តង
លោក Riyadh Mohammed អ្នកកាសែត អ៊ីរ៉ាក់ និងជាអតីត អ្នក នាំ ពាក្យអោយក្រសួង យុត្តិធម៌អោយ ដឹងថា ៖ បណ្តាទាហានតូចៗទាំងនោះ ពិតជាមាន សារៈ សំខាន់ ខ្លាំងណាស់ ចំពោះក្រុម ISIS ពីព្រោះ ថា វិនាទីនៃក្រុមរដ្ឋអ៊ីស្លាមមួយនេះ កំពុងគ្រប់គ្រងផ្នែកធំៗនៅក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី ពួកគេពិតជា មានតម្រូវការចាំបាច់នូវធនធានមនុស្ស ជាអ្នកប្រយុទ្ធក្នុងការពង្រឹកឥទ្ធិពលរបស់ខ្លួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន