គួរយល់ដឹង ៖  ជាការពិត តើប្រិយមិត្តអ្នកអានទាំងអស់  ជ្រាបច្បាស់ទេ ថាតើ នៅលើពិភព
 លោកយើងនេះ វិសាលភាពនៃបរិមាណទឹកមានប៉ុន្មានទៅ ?
បើយោងតាមគេហទំព័រសារព័ត៌មានបរទេស  lifeslittlemysteries ក៏មានការបកស្រាយ ទាក់ទិន
 នឹងករណីខាងលើនេះផងដែរ ដែលនៅក្នុងនោះ បានបញ្ជាក់អោយដឹងថា នៅលើពិភពលោក
 យើងនេះ វិសាលភាពនៃផ្ទៃទឹក ត្រូវបានគ្រប់ដណ្តប់លើផែនដី ដល់ទៅ ៩៧ ភាគរយឯណោះ
 ដែលនៅក្នុងនោះ ៩៧ ភាគរយ ជាទឹកប្រៃ និងមិនអាចទទួលទានបាន។
លើសពីនេះទៅទៀត  របាយការណ៍ដដែលបានបន្ថែមថា  ៧០ ភាគរយនៃទឹកសាបត្រូវបាន
 គ្របដណ្តប់ដោយផ្ទាំងទឹកកក ខណៈពេលដែលទឹកសាបតិចជាងមួយភាគរយ វាងាយស្រួល
 ក្នុងការយកមកប្រើប្រាស់  ស្របពេលដែល ៦ ប្រទេស រួមមាន    ប្រេស៊ីល រុស្សី កាណាដា
 ឥណ្ឌូនេស៊ី ចិន កូឡុះប៊ី    ៥០ ភាគរយនៃទឹកស្អាត  ត្រូវបានបំរុងទុក  រីឯមួយភាគបីនៃចំនួន
 ប្រជាជន  ក៏កំពុងតែរស់នៅ ក្នុងបណ្តាប្រទេស ដែលគុណភាពទឹកនៅមានកំរិតនៅឡើយ៕
ដោយ ៖ ពិសិដ្ឋ
 ប្រភព ៖ lifeslittlemysteries