អាមេរិក៖ គួរបញ្ចាក់ជាថ្មីផងដែរថា កាលពីប៉ុន្មានសបា្ដហ៍មុន ក្រោយពេលដែលព្រះអង្គ
ម្ចាស់ Harry នៃចក្រភពអង់គ្លេស បានធ្វើអោយមានរឿង គួរអោយខ្មាសអៀនមួយ នៅ
រដ្ឋ Las Vegas ស្រាប់តែមានមនុស្សជាច្រើននាក់ ក្នុងប្រទេសអង់គ្លេស បានអាក្រាតកាយ
ដើម្បីគាំទ្រព្រះអង្គម្ចាស់។ តែពេលនេះ នាងស្រ្ដីដែលបានអាក្រាតកាយជាមួយព្រះអង្គ
ម្ចាស់ ក៏បានចេញមុខបកស្រាយរឿងនេះ។
នាង Carrie Reichert មានវ័យ ៣២ ឆ្នាំ បានចេញមុខមកបកស្រាយ ខណៈដែលនាងត្រូវ
បានគេហទំព័រមួយចំនួន បានបង្ហោះរូបនាង និងព្រះអង្គម្ចាស់ Harry អាក្រាតកាយជាមួយ
គ្នាក្នុងបន្ទប់គេងមួយ ក្នុងសណ្ឋាគារ Wynn រដ្ឋ Las Vegas នាពេលកន្លងមក។
នាង Carrie Reichert
នាង Ceichert បាននិយាយថា នាង និងព្រះអង្គម្ចាស់ Harry ពិតជាមិនបានធ្វើអ្វីគា្នអោយ
ស៊ីជម្រៅនោះទេ។ នាងចាំបានថា កាលយប់មួយក្នុងពិធីជប់លាង ក្នុងសណ្ឋាគារ Wynn
នាងមានអារម្មណ៍ថា នាងស្រវឹងស្រាបន្ដិចមែន រូចក៏បានចូលទៅក្នុងបន្ទប់ព្រះអង្គម្ចាស់
Harry។ នាងបានបន្ដថា នាងចូលក្នុងបន្ទប់ត្រឹមតែប្រហែល ១០ នាទីប៉ុណ្ណោះ ហើយពូក
យើងគា្រន់តែស្ទាបអង្អែលគ្នាធម្មតាទេ។ នេះជាវីដេអូដែលបង្ហាញពីពិធីជប់លាង នៅរដ្ឋ
Las Vegas សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ news