ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រ
បរទេស odd កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា ជំនួសអោយការចិញ្ជឹម
សត្វឆ្កែ ឬក៏ឆ្មា ធ្វើជាសត្វចិញ្វឹម ដើម្បីឃ្លាំមើលផ្ទះនោះ បុរសជនជាតិថៃម្នាក់បែរជាបែកគំនិត
ទៅចិញ្ចឹមក្រពើ ធ្វើជាសត្វចិញ្ចឹមទៅវិញ ដើម្បីឃ្លាំមើលផ្ទះ ក៏ដូចជា ការពារចោរចូលផ្ទះ។
គួរបញ្ជាក់ផងដែរថា បុរសជនជាតិថៃរូបនោះ មានឈ្មោះថា Awirut Nathip ។ មិនត្រឹមតែ
ប៉ុណ្ណោះ គាត់ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ផងដែរថា ក្នុងអំឡុងពេល ១៥ ឆ្នាំចុងក្រោយនេះ
ផ្ទះរបស់គាត់ មិនដែលមានអំពើចោរកម្មណាមួយកើតឡើងនោះទេ ស្របពេលសារព័ត៌មាន
ក្នុងស្រុក ជារឿយៗ ក៏បានចុះផ្សាយផងដែរថា ក្នុងតំបន់ដែលគាត់កំពុងតែរស់នៅ ផ្ទះប្រជា
ពលរដ្ឋមួយចំនួន ត្រូវបានកើតមានឡើងនូវអំពើចោរកម្ម។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមថា មិនត្រឹមតែចិញ្ចឺមក្រពើធ្វើជា
សត្វចិញ្ចឹមប៉ុណ្ណោះទេ តែគាត់ក៏បានចិញ្ជឹមវាដល់ទៅ ២ ក្បាលឯណោះ ហើយបើនិយាយពី
រដូវក្តៅវិញ លោក Awirut បានបាញ់ទឹកវា ដើម្បីផ្តល់ជាសំណើម លើសពី ១០ ដងទៅទៀត
ដែលមានពេលខ្លះនោះ ដាក់វានៅក្នុងបន្ទប់ការិយាល័យម៉ាស៊ីនត្រជាក់របស់គាត់ ក៏មានដែរ
ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ odd