CamNews

ព័ត៌មានអន្តរជាតិ 

"ប្រអប់ក្រហម" របស់ បិតាស្ថាបនិក សឹង្ហបុរី ជាអ្វីអោយប្រាកដ ? បានជាគ្រប់គ្នា ចាប់អារម្មណ៍អន្ទះសាចង់ដឹង

ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួង អប់រំ សឹង្ហបុរី    លោក Heng Swee Keat បំភ្លឹកាលពីម្សិលមិញនេះ អោយដឹងថា "Red Box" ឬ   ប្រអប់ ក្រហម ដែលធ្លាប់  ត្រូវបានប្រើប្រាស់ដោយ អតីតនាយករដ្ឋមន្រ្តី ទទួលមរណភាព លោក Lee Kuan Yew សម្រាប់ រក្សាទុកនូវ ឯកសារការងារមួយចំនួននោះ អាចនឹង ត្រូវដាក់តាំងបង្ហាញជាសាធារណ ។


រដ្ឋមន្រ្តីក្រសួងអប់រំ ដដែល បន្តអោយដឹងថា ៖ ក្រុម ប្រឹក្សា  បេតិកភណ្ឌជាតិ The National Heritage Board (NHB) កំពុងតែធ្វើការពិចារណា  ទៅ  លើ  ប្រធានបទ  ទាក់ទិននឹងការដាក់តាំងបង្ហាញប្រអប់ ក្រហមខាងលើ ហើយខ្ញុំបាទ សូមសម្តែងនូវការគាំទ្រ យ៉ាងខ្លាំង​។  សេចក្តីរាយការណ៍ បញ្ជាក់អោយ ដឹងថា លោក Heng ធ្លាប់បានចែករំលែក ព័ត៌មាន   មួយចំនួន   ស្តីពី  ប្រអប់ក្រហម របស់លោក Lee កាលពីថ្ងៃទី ២៤ មីនា កន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុក  បិតាស្ថាបនិសឹង្ហបុរី ក្រោយពីលោកទទួល មរណភាពបានមួយថ្ងៃ ក្នុងជន្មាយុ ៩១ ឆ្នាំ ។

របាយការណ៍ បញ្ជាក់បានថា លោក Heng គឺជាបុគ្គលទីមួយ ​យល់ច្បាស់ជាងគេ ពីប្រអប់ក្រហមខាង លើ ខណៈលោក ធ្លាប់បានបម្រើការ ជាលេខា  ឯកជន   ផ្ទាល់  តែម្តង របស់លោក Lee ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០០ ។

គួរបញ្ជាក់ថា ប្រអប់ខ្មៅ ធ្លាប់បានប្រើប្រាស់ក្នុងការរក្សាទុក ឯកសារ ធ្វើការ របស់លោក Lee ក្នុងនោះ អាចមានឯកសារមួយចំនួនដូចជា ទំនាក់ទំនងកាទូតជាមួយនឹងមេដឹកនាំ បរទេស ឯកសារអង្កេតទៅ លើវិបត្តិហរិញ្ញវត្ថុ សារជាគន្លឹះមួយចំនួន សម្រាប់  បុគ្គលិក Istana ក៏ដូចជា ប្រយោគសំនួរមួយចំនួន ផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹង ផែនការ  ដាំដើម  ឈើ នៅតាមបណ្តោយផ្លូវ expressway ជាដើម នេះបើយោងតាមការបកស្រាយ យ៉ាងល្អិតល្អន់ ពី សំ ណាក់លោក Heng នៅលើទំព័រ ហ្វេសប៊ុក ។

កាលពីម្សិលមិញនេះ លោក Heng រដ្ឋមន្រ្តីអប់រំ សឹង្ហបុរី អោយដឹងថា ៖ បើតាមខ្ញុំដឹង ប្រអប់ក្រហម គឺ ជាចំណែកមួយនៃអាយុជីវិត លោក Lee ហើយវាគឺជា និមត្តិសញ្ញាដ៏ចាំបាច់មួយ សម្រាប់បូជនីយកិច្ច លោក Lee មានចំពោះសឹង្ហបុរី ដូច្នេះ ពួកយើងគិតថា គួរណា មានការដាក់តាំងបង្ហាញជាសារធារណ ដល់បណ្តាប្រជាពលរដ្ឋសឹង្ហបុរី បានទស្សនា ជាក់ស្តែង ។ ក្រុមប្រឹក្សា  បេតិកភណ្ឌជាតិ សឹង្ហបុរី NHB បំភ្លឺដល់សារព័ត៌មាន The Straits Times អោយដឹងថា NHB មាន  កិត្តិយស យ៉ាងក្រៃលែង ចំពោះ វត្ត មាននៃការទទួលបាន ប្រអប់ក្រហម ខណៈ ជាតឹកតាងប្រវត្តិសាស្រ្ត ដ៏សំខាន់ ។ នឹងមានការរក្សាទុក ជាពិសេស ជាមួយនឹងបណ្តា វត្ថុបេតិកភណ្ឌឯទៀត នៅឯសារមន្ទីរ  ជាតិ  សឹង្ហបុរី ក្រោយពីត្រូវបញ្ជូន បន្តទៅអោយក្រោយប្រឹក្សាជាតិ រក្សាទុក បើសិនណាក្រុមការងារ  យើងខ្ញុំ NHB ទទួលបាន ប្រអប់ក្រ ហមពិតប្រាកដមែននោះ ៕

- អាន ៖  ទិដ្ឋភាពរួម ពិធីបុណ្យសព បិតាស្ថាបនិក សឹង្ហបុរី Lee Kuan Yew ពោរពេញ ដោយទុក្ខក្រៀមក្រំ មានភ្លៀងធំ

ប្រែសម្រួល ៖​កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Breaking news World news Unt news Hot news Singapore Lee Kuan Yew PM