CamNews

ព័ត៌មានអន្តរជាតិ 

ប៉ូលីសអន្តរជាតិ មកពីអន្តរប្រទេស ក្នុងនោះ មានកម្ពុជា កំពុងពួតដៃគ្នា តាមប្រមាញ់ ជនដៃដល់រត់ពន្ធសរីរាង្គ

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ក្នុងស្រុក ក៏កំពុងតែប្រកាស   ស្វែងរក ជំនួយពីសំណាក់មន្រ្តីប៉ូលីស អន្តរជាតិ ក្នុងការតាមប្រមាញ់អោយបាន ជនសង្ស័យអាមេរិក ២រូបស្ថិតក្រោមការចោទប្រកាន់ថាបាន លួចសរីរាង្គមនុស្ស ពីសារមន្ទីរវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យ Siriraj ។


តុលាការឧក្រិដ្ឋកម្ម ភាគខាងត្បូងទីក្រុង បាងកក កាលពីថ្ងៃអង្គារ កន្លង   ទៅ នេះ​​បានចេញដឺកាចាប់ ឃាត់ខ្លួន ជនសង្ស័យ ពីររូបនេះ​ម្នាក់មានឈ្មោះ Ryan (aka Ryen) Edward McPherson វ័យ ៣១ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ Daniel Jamon Tanner វ័យ ៣៣ ឆ្នាំ ពីបទចោរកម្ម និងបន្លំសេចក្តីប្រកាសក៏​ដូចជាឯកសារ រំលោភបំពានទៅច្បាប់គយ បន្ទាប់ពីមន្រ្តីប៉ូលីសបានបង្ហាញភស្តុតាងអោយដឹងថាពួក គេពិតជាបានលួចបំណែកសាកសពមនុស្ស ដែលគេបម្រុងទុកនោះ ចេញពីសារមន្ទីរ    និងប៉ុនប៉ងធ្វើ ការរត់ពន្ធខុសច្បាប់ នូវសរីរាង្គមនុស្ស ចូលទឹកដីកំណើតរបស់ខ្លួនវិញ សហរដ្ឋអាមេរិក ។

ស្នងការរងប៉ូលិសជាតិលោកឧត្តមសេនីយ៍ Pol Gen Ruangsak Jarit-ek អះ  អាងអោយដឹងថា អាជ្ញា ធរក៏កំពុងតែធ្វើសហប្រតិបត្តិការជាមួយនឹងមន្រ្តីប៉ូលីស អាំងទែប៉ូល ដើម្បី  ឈានទៅ    ដល់ការចាប់ ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ អោយដឹងថា ពួកគេបានភៀសខ្លួន ចូលមកកាន់ទឹកដី ព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យ កន្លងទៅនេះ តាមរ   យៈច្រកព្រំប្រ ទល់ដែន ស្រុក Aranyaprathet ខេត្ត Sa Kaeo ។

នៅឯសហរដ្ឋអាមេរិក ឯណោះវិញ ពោលនៅឯរដ្ឋធានី វ៉ាស៊ិនតោន ផ្ទាល់តែម្តង ការិ    យា ល័យស៊ើប អង្កេតសហព័ន្ធ (FBI) កំពុងតែធ្វើការតាមដានស៊ើបអង្កេត ពីករណីមួយនេះ ដើម្បីពិនិត្យ   អោយបាន ច្បាស់ថាតើ ច្បាប់សហរដ្ឋអាមេរិក ពិតជាត្រូវបានញាំញីដោយ បុរសជាអ្នកទេសចរ អាមេរិកពីររូបនេះ ពិតប្រាកដមែនឬក៏យ៉ាងណា នៅពេលដែលប៉ូលីស បញ្ជាក់បានថា ពួកគេបានព្យាយាម រត់  ពន្ធខុស ច្បាប់នូវបំណែកសពដែលត្រូវបានរក្សាទុកនោះ ពីទីក្រុងបាងកក ប្រទស ថៃ ទៅកាន់ទីក្រុង ឡាស់ វេ ហ្គាស សហរដ្ឋអាមេរិក ។ 


គួររំឮកថា អាជ្ញាធរប្រទេសថៃ បានស្នើអោយ មន្រ្តីប៉ូលីស អាំងទែប៉ូល កម្ពុជា ធ្វើការសហការជាមួយ នឹងគ្នាជាមួយប៉ូលីសថៃ ក្នុងការជួយតាមចាប់ បុរសជនជាតិអាមេរិក ២ រូប ជា  ជនសង្ស័យនេះ ស្រប ពេលដែលមានជំនឿជាក់ ថាពួកគេបានចូលមកទឹកដី ប្រទេស កម្ពុជា បន្ទាប់  ពីព្យាយា មរត់គេចពន្ធ ខុសច្បាប់ នេះបើយោងតាមការបកស្រាយ មន្រ្តីប៉ូលីសថៃ កាលពីថ្ងៃអង្គារ កន្លងទៅនេះ ។

ឧត្តមសេនីយឯក Prawut Thawornsiri អ្នកនាំពាក្យអោយប៉ូលីសភូមិន្ទថៃ អោយដឹងថាប៉ូលីសអាំងទែ ប៉ូលកម្ពុជា បានយល់ស្របជាមួយនឹងថៃ ក្នុងការសហការ តាម    ប្រមាញ់  ជនសង្ស័យ លោក Ryan Edward McPherson និងលោក Daniel Tanner ដែលជាជនសង្ស័យ ពាក់ព័ន្ធករណី ព្យាយាមរត់គេច ពន្ធបំណែកសពមនុស្ស ក្នុងនោះ រួមមានក្បាលទារក ទៅកាន់ទីក្រុង Las Vegas ។

ពួកយើងទទួលបានព័ត៌មានមួយចំនួន ថាជនសង្ស័យពិតជាបានឆ្លង ចូលទឹកដី កម្ពុជា ក្នុងនោះ ក្រុម ការងារយើងខ្ញុំ បានព្យាយាមទាក់ទងជាមួយនឹងមន្រ្តីប៉ូលីស ប្រទេស   កម្ពុជា ខណៈពួកគេបានយល់ ស្រប ខណៈពេលដែល ជនសង្ស័យពុំទាន់ត្រូវបានប្រទះ និងរកឃើញនៅឡើយទេ ។ ឥលូវ​​​   នេះ ពួក យើងពិតជាមិនបានដឹងថា ពួកគេនៅទីណាអោយពិតប្រាកដក្នុងប្រទេស កម្ពុជា នោះ ទេ ពី  ព្រោះថា ជនសង្ស័យបានដឹងឮរឿងតាមចាប់ឃាត់ខ្លួនមួយនេះ ដូច្នេះហើយ ពួកគេច្បាស់ណាស់ ពិតជាបានធ្វើ ការលាក់ខ្លួន ។ ពួកយើងជាក់ច្បាស់ណាស់ ស្ទើរតែ ១០០ % ថាជនសង្ស័យពិតជាបានសម្ងំលាក់ខ្លួន នៅក្នុងប្រទេសកម្ពុជា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ បាងកកប៉ុស្តិ៍ និង ខេមបូឌាដេលី


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean