CamNews

ម៉ូដែល 

តារា​កូរ៉េ ស្រស់ស្អាត ក្នុង​ឈុត​អាវយឺត​ក្រាស់ សម្រាប់​រដូវ​ត្រជាក់

អ្នក​ប្រហែលជា​ត្រូវការ​អាវយឺតក្រាស់ៗ ត្រៀម​សម្រាប់​រដូវ​ខ្យល់​ខ្លាំង និង​រដូវរងា ដូច្នេះ ដើម្បី​ស្លៀក​ពាក់បាន​ស្រស់ស្អាត ទន្ទឹមនឹង​ការការពារ​ខ្យល់​ត្រជាក់ អ្នក​គួរតែ​យកចិត្តទុកដាក់​ក្នុងការ mix ម៉ូដ​សម្លៀកបំពាក់ ឱ្យបាន​ទាន់សម័យ។

យុវវ័យ​បច្ចុប្បន្ន ជាទូទៅ ពួកគេ​ចូលចិត្ត​យក​ស្ទីល​តាម​តារា​បរទេស ពិសេស​គឺ​តារា​កូរ៉េខាងត្បូង មិន​ថា​តែ​ម៉ូដ​សក់ ឬ​សម្លៀកបំពាក់ ដូច្នេះ ដើម្បី​បំពេញ​បំណង​មិត្ត​យុវវ័យ យើង​សូម​ណែនាំ​អំពី​ស្ទីល mix អាវយឺត​ប្រកបដោយ​ភាពស្រស់ស្អាត តាម​ស្ទីល​របស់​តារា​កូរ៉េខាងត្បូង ដូចខាងក្រោម។

ក្រុម​អ្នក​រត់តាម​ម៉ូ​ដែល​សម្លៀកបំពាក់ កំពុងតែ​ពេញចិត្ត​នឹង​ម៉ូ​ដែល​អាវយឺត មាន​រូប​កូន​ក្ដាន់ Bambi របស់ Givenchy សូម្បីតែ Tiffany (SNSD) ក៏​ចូលចិត្ត​ប្រើប្រាស់។ ថ្មីៗនេះ ស្រី​ស្អាត​រូបនេះ បាន​បង្ហាញ​ខ្លួន​នៅ​ព្រលានយន្ដហោះ ក្នុង​ឈុត​ដ៏​ស្រស់ស្អាត​ខាងលើ ដោយ​រួមផ្សំ​ជាមួយ​សំពត់​ខ្លី​មាន​ផ្នត់ និង​ស្បែកជើង​ពណ៌​ខ្មៅ​រលើប។

 
ក្នុង​ឈុត​សម្លៀកបំពាក់​ស្រដៀង​នឹង Tiffany ប៉ុន្ដែ​ស្រី​ស្អាត UEE បែរជា​ជ្រើសរើស​អាវយឺត​ពណ៌​ក្រហមឆើត ផ្ទុយទៅនឹង​សម្លៀកបំពាក់​ដទៃ​នៅលើ​រាងកាយ​របស់​នាង។ ទន្ទឹមនឹងនេះ ការប្រើប្រាស់​ស្បែកជើង ankle boots រួម​នឹង​ស្រោម​ជើងវែង​ផង​នោះ ជួយ​ឱ្យ​នាង​កាន់តែ​ទាក់ទាញ ប៉ុន្ដែ​ស្រោម​ជើងវែង ស័ក្ដិសម​សម្រាប់តែ​នារី​ដែលមាន​ជើងវែង​ប៉ុណ្ណោះ។

 
អាវយឺត​ដៃ​វែង ពណ៌​ក្រហម​ក្រមៅ បូករួម​នឹង​ខោខ្លី​លើ​គល់ភ្លៅ និង​ស្បែកជើង sneaker ក​ខ្លី ជួយ​ឱ្យ​ស្រី​ស្រស់ Jisook (Rainbow) លេចធ្លោ​នៅ​ទីសាធារណៈ។

អាវយឺត​ពណ៌​ស ដៃ​វែង អាច​ពាក់​លុប​ខោខ្លី ដើម្បី​បង្អួត​ជើង​ដ៏​សខ្ចី ដូច HyunA ។

 
ប្រសិន​អ្នក​ចង់​ស្លៀកពាក់​បែប​ស្រទាប់ layering ចូរ​យកចិត្តទុកដាក់​អំពី​ប្រវែង​នៃ​ស្រទាប់​និមួយៗ ដូច​ស្ទីល​របស់ Jessica ។

 
អាវយឺត​រាង​ស្ទើរ ពាក់​ជាមួយ​ខោខ្លី គូទ​វែង និង​ស្បែកជើង wedge sneakers បាត​ក្រាស់ គឺជា​ឈុត​ល្អ​សម្រាប់​នារី​ដែលមាន​រូបរាង​ទាប ដូច Bora (T-ara) ។

 

អត្ថ​បទ​ផ្សេង​ៗដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍

Victoria Beckham បញ្ចេញ​ម៉ូដ​សម្លៀកបំពាក់ សម្រាប់​រដូវ​ផ្កា​រីក និង​រដូវក្ដៅ ២០១៤

តារាស្រីរបស់ពិភពលោក លេងស្ទីលសាមញ្ញ តែស្រស់ស្អាត

ឈុត Street style របស់យុវវ័យពិភពលោក ដ៏គួរឱ្យចាប់អារម្មណ៍ កាលពីសប្ដាហ៍មុន

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ k14