CamNews

ម៉ូដែល 

ឈុត Street style របស់យុវវ័យពិភពលោក ដ៏គួរឱ្យចាប់អារម្មណ៍ កាលពីសប្ដាហ៍មុន

បណ្ដាឈុតសម្លៀកបំពាក់បែប casual និងសាមញ្ញ នឹងមានភាពលេចធ្លោជាងគេ នៅ
ពេលដែលអ្នកចេះប្រើប្រាស់ ដោយរួមផ្សំជាមួយនិងពណ៌ផ្សេងៗគ្នា។

សូមស្វែងយល់អំពីស្ទីល street style របស់ក្រុមយុវវ័យខាងក្រោម ៖


ចាប់ពីអាវ crop-top រហូតដល់ខោ disco ពិសេសគឺស្បែកជើង boots ដែលមានកែងថ្លា ប្លែកភ្នែក គឺសុទ្ធតែបង្ហាញនូវភាពដោយឡែករបស់ម្ចាស់វា។ ជាងនេះ អាវ crop-top ដែលមានពណ៌ក្រហម
រួមនិងរូបភាពផ្សេងៗ ក៏បង្កើតបានជាចំណុចលេចធ្លោផងដែរ។


ចំណែកនារីម្នាក់នេះ បែរជាជ្រើសរើសពណ៌ខៀវស្ដើងធ្វើជាពណ៌សំខាន់។ ជាមួយនិងអាវ tank
top ពណ៌ខៀវស្ដើង រួមនិងកាបូបស្ពាយ tie dye និងវ៉ែនតាមូល វាធ្វើឱ្យនាងកាន់តែស្រស់ស្អាត។


ខោអៀម នៅតែត្រូវបាននារីជាច្រើនចូលចិត្តប្រើប្រាស់ ដោយសារតែ ពីមួយថ្ងៃទៅមួយ វាត្រូវ
បានគេរចនាជារូបរាងផ្សេងៗគ្នា គួរឱ្យចាប់ចិត្ត។


ស្រីស្អាតម្នាក់នេះ ទាក់ទាញការចាប់អារម្មណ៍ ដោយស្ទីលផាសុខភាព និង casual ជាមួយនិង
អាវ graphic oversized ពាក់ជាមួយខោខៅប៊ោយ boyfriend jeans រហែក។ ប៉ុន្ដែ ឈុតនេះ កាន់
តែលេចធ្លោ ដោយសារស្បែកជើងពណ៌ខ្មៅ។


លេចធ្លោជាងគេ គឺនារីដែលស្លៀកពាក់សាមញ្ញ មានពណ៌ក្រឡា ក្រហម និងស ដ៏គួរឱ្យចាប់
អារម្មណ៍។ ទន្ទឹមនឹងឈុតខោ និងអាវ នាងក៏ប្រើស្បែកជើងពណ៌លឿនក្រមៅ។ជាងនេះ វ៉ែនតា
ពណ៌សរបស់នាងក៏ស្រស់ស្អាតផងដែរ។


រីឯនារីម្នាក់នេះវិញ បានជ្រើសរើសសម្លៀកបំពាក់បែប color-blocking មានភាពទន់ភ្លន់។ ខោ
មានរូបផ្កាពណ៌ខៀវ និងអាវលើផ្ចិតដ៏ទូលាយ ត្រូវបានលើកសម្រស់ដោយសារស្បែកជើង និង
កាបូបពណ៌លឿង។

 

​ដោយ ៖ តារា
ប្រភព ៖ K14


Tags: street style fashion style beauty girl clothes