ក្នុងព្រឹត្តិការណ៍បញ្ចេញម៉ូដសម្លៀកបំពាក់ New York Fashion Week ២០១៣ សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ២០១៤ គេក៏បានឃើញកំពូលតារាបង្ហាញម៉ូដ និងជាអ្នកច្នៃម៉ូដ ដ៏ល្បីឈ្មោះ បាននាំយកកម្រងម៉ដែលសម្លៀកបំពាក់របស់ខ្លួនមកចូលរួម នោះគឺ Victoria Beckham ។
Victoria Beckham និងគ្រួសារ ចូលរួមព្រឹត្តិការណ៍ New York Fashion Week២០១៣
ស្របពេលដែលការប្រកួតផ្ដាច់ព្រ័ត្រនៃកីឡា Tennis US Open 2013 កំពុងដំណើរការ Victoria Beckham ក៏បានបញ្ចេញកម្រងម៉ូដែលសម្លៀកបំពាក់ជាស្នាដៃរបស់ខ្លួន ដែលយកលំនាំតាមកីឡានេះ ដូចជា miniskirt និង jacket ដ៏ស្រស់ស្អាត នៅក្នុងព្រឹត្តិការណ៍ New York Fashion Week សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ ២០១៤ ។
ពណ៌ដែលជាគោលចម្បងរបស់កម្រងសម្លៀកបំពាក់ Victoria Beckham រដូវផ្ការីក និងរដូវក្ដៅ ២០១៤ ដែលត្រូវបានបង្ហាញនៅចំពោះមុខទស្សនិកជន ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ New York Fashion Week លើកនេះគឺ ពណ៌ខ្មៅ ពណ៌.ស ពណ៌ប្រផេះ រួមនឹងពណ៌ផ្សេងៗទៀត ដូចជាពណ៌ស៊ីជំពូ fuchsia និងពណ៌ប្រផេះងងឹត។
ចំណុចលេចធ្លោរបស់កម្រងម៉ូដែលទាំងនេះ គឺរចនាកាត់ ត ពណ៌ និងខ្សែសំណាញ់នៅលើអាវដូចទៅនឹងឈើលេង Tennis ។ ក្រៅពីនេះ អ្នករចនាម៉ូដ Victoria Beckham ក៏នាំមកនូវម៉ូដសម្លៀកបំពាក់ ដែលត្រូវបានគេចូលចិត្តបំផុតនៃរដូវកាលនេះ នោះគឺខោរ៉ូបដ៏ទន់ភ្លន់ និងបង្ហាញនូវភាពវ័យក្មេង និងស៊ីវិល័យបំផុត។
សូមទស្សនារូបភាព ដូចខាងក្រោម ៖
ដោយ ៖ តារា
ប្រភព ៖ Yahoo