ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់អត្ថបទផ្សាយរបស់ទំព័រសារព័ត៌មានបរទេស china-
daily នាវេលាមុននេះបន្តិចបានបញ្ជាក់អោយដឹងថា ក្មេងៗដែលជាសិស្សសាលា ១១ នាក់នៅ
តែបន្តដេកពេទ្យនៅឡើយ ខណៈពីរនាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការ
វាយប្រហារពីសំណាក់ឧក្រិដ្ឋជនដៃដល់ ប្រដាប់ដោយកាំបិទ នៅមុខសាលាមួយកន្លែងដែល
មានឈ្មោះថា Jinhui Primary School មានទីតាំងនៅក្នុងប្រទេសចិន។
គួរបញ្ជាក់ផងដែរថា ករណីវាយប្រហារដ៏រន្ធត់តាមទីសាធារណៈខាងលើនេះ បានកើតឡើងកា
លពីថ្ងៃពុធ កន្លងទៅ នៅឯជាយក្រុងទីក្រុងសៀងហៃប្រទេសចិន ដោយជនរងគ្រោះទាំងអស់
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Fengxian Central Hospital ដើម្បីធ្វើការសង្គ្រោះបន្ទាន់។
ដោយឡែក បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា ជនរងគ្រោះទាំងអស់សុទ្ធសឹងតែជា
សិស្សសាលា ពោលគឺ ពួកគេមានអាយុចន្លោះពី ៨ ទៅ ១០ ឆ្នាំ ។ ភ្លាមៗនោះ ក៏មានការអន្តរា
គមន៍ពីភ្នាក់ងារមានសមត្តកិច្ច ដោយធ្វើការចាប់ឃាត់ខ្លួនជនដៃដល់។ ក្រោយពីមានការតាម
ដានស៊ើបអង្កេត អត្តសញ្ញាណគាត់ក៏ត្រូវបានដឹង ពោលគឺ គាត់មានឈ្មោះ Zang វ័យ ៣៧
ឆ្នាំ ហើយបើនិយាយពីមូលហេតុ ដែលបានបណ្តាលអោយគាត់បែកគំនិតក្នុងការធ្វើរឿងឆ្គួត
ៗបែបនេះឡើង ទំនងមកពីគាត់មានបញ្ហាខាងសតិ ក្រោយពីគាត់បានឈ្លោះប្រកែកជាមួយ
នឹងភរិយា ក៏ដូចជាម្តាយក្មេករបស់ខ្លួន។ លោក Zang ត្រូវបានចាប់ឃាត់ខ្លួន ដោយរង់ចាំការ
ផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily