បើតាមប្រភពសារព័ត៌មានសិង្ហបុរីដែលបានចេញផ្សាយកាលពីម្សិលមិញ បានអោយដឹង
ថាមាននារីវ័យក្មេងស្រស់ស្អាតម្នាក់ បានសន្លប់បាត់បង់ស្មារតី (ដំណើរភ្លឹក) ដល់ទៅ 36
ម៉ោងបន្ទាប់ពីនាងបានជួបនឹងឧបទ្ទេវហេតុនាពេលកន្លងទៅ។
បន្ទាប់ពីនាងបានភ្លឹកដល់ទៅ 36 ម៉ោង ជាចុងក្រោយបើតាមរបាយការណ៍បានបញ្ជាក់អោយដឹង
ថា នាងបានដឹងខ្លួនសាជាថ្មីវិញហើយ ពោលគឺនាងអាចកំរើកដៃជើងបាន ក៏ដូចជាបានបើកភ្នែក
ផងដែរ។
នាង Leong Siew Ming នឹងមិត្តប្រុសរបស់នាង គឺលោក Wayne Teo Wei Yong
គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីរបស់មិត្តប្រុសរបស់នាងដែលមានឈ្មោះថា Wayne Teo
Wei Yong ដែលមានអាជីពជាវិស្វករនោះបានអោយដឹងថា គាត់ពិតជាមានភាពរីករាយឥតឧបមា
បន្ទាប់ពីមិត្តស្រីរបស់គាត់បានដឹងខ្លួន លើសពីនេះទៅទៀត គាត់បាននិយាយបន្ថែមថា មិត្តស្រី
របស់គាត់ដែលមានឈ្មោះថា Leong Siew Ming នឹងមានវ័យ 27 ឆ្នាំ អាចឈានទៅដល់ការភ្លឹក
នេះបាន ក៏ដោយសារតែនាងបានប៉ះទង្គិចនឹងខួរក្បាល ក្រោយពីបានជួបប្រទះនឹងឧបទ្ទេវហេតុ
កាលពីថ្ងៃទី 03 ខែកក្កដា នៅក្នុងតំបន់ Nibong Tebal ដែលស្ដិតនៅក្នុងប្រទេសម៉ាឡេស៊ី ។
ទន្ទឹមនិងពេលនេះដែរ បើយោងតាមសម្តី បុរសដែលជាមិត្តប្រុសរបស់នាង បានបញ្ជាក់បន្ថែមថា
បន្ទាប់ពីនាងបានជួបនឹងឧបទ្ទេហេតុនោះ នាងបានភ្លឹកដល់ទៅ 36 ម៉ោងឯណោះ តែជាចុងក្រោយ
នាងក៏បានដឹងខ្លួន តែនាងមិនអាចនិយាយស្តីបាននោះទេ ពោលគឹនាងបានត្រឹមតែប្រើភាសាកាយ
វិការតែប៉ុណ្ណោះតែខ្ញុំសង្ឃឹមថា នាងនឹងបានជះសះស្បើយក្នុងពេលឆាប់ៗ ខាងមុននេះ ហើយពួក
យើងនឹងរៀបការជាមួយគ្នានាចុងឆ្នាំនេះផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone