CamNews

ព័ត៌មានអន្តរជាតិ 

ន៎ុះ ប្រតិបត្តិការ វាយប្រហារ តាមអាកាស សហរដ្ឋអាមេរិក វាយប្រហារ​ ខុសគោលដៅ ? ស្លាប់ពលរដ្ឋ ស៊ីវិលច្រើន

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានល្បីបរទេស ស៊ីអិនអិន​ បានចេញផ្សាយសម្រង់ អត្ថបទសារព័ត៌​មានអោយដឹងថា កាលពីថ្ងៃពុធ កន្លងទៅនេះ ប្រធានាធិបតី ប្រទេស អាហ្វហ្គានីស្ថាន លោក Hamid Karzai អះអាងអោយដឹងថា ប្រតិបត្តិការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិកកាលពីពេល កន្លងទៅ នៅឯភាគខាងកើតប្រទេស ពោល នៅឯខេត្ត Kunar នោះ បានបណ្តាល  អោយ  ពលរដ្ឋស៊ី វិល ១១ នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះ រួមមាន ស្រ្តីភេទ និង កុមារ តូចៗដូចគ្នាដែរ ។


សេចក្តីថ្លែងការណ៍ ពីការិយាល័យ ប្រធានាធិបតីរូបនេះ អោយដឹងថា លោក Karzai   បានសម្រេចធ្វើ ការថ្កោលទោស ជាដាច់ខាត ចំពោះប្រតិបត្តិការវាយប្រហារ តាមអាកាសលើកនេះ  ខណៈលោកបាន បញ្ជូនគណៈប្រតិភូ រដ្ឋាភិបាល ដើម្បីធ្វើការ ស៊ើបអង្កេតជាផ្លូវការ ។

សម្តីមន្រ្តីរដ្ឋាភិបាល មកពីខេត្ត Kunar សរបញ្ជាក់អោយដឹងថា ស្រ្តីពីរនាក់   រួម ទាំង ក្មេងតូច ២ នាក់ ផ្សេងទៀ​ត គឺសុទ្ធសឹងតែជាជនរងគ្រោះ ក្នុងចំណោមជនរងគ្រោះ ទាំង ១១ នាក់ដែលបានស្លាប់បាត់ បង់ជីវិត នៅក្នុងប្រតិបត្តិការ វាយប្រហារ តាមអាកាស កាលពីយប់ ថ្ងៃអង្គារ  កន្លង ទៅនេះ ដោយនៅ ក្នុងនោះ មិនត្រឹមតែ បានបណ្តាល អោយ ពលរដ្ឋ   ស៊ីវិល  ស្លាប់ បាត់បង់ ជីវិត  ដល់ទៅ ១១ នាក់តែ ប៉ុណ្ណោះទេ តែ ១២ នាក់ផ្សេងទៀត  រួម មាន  ស្រ្តី និង កុមារ ក៏ទទួលរងរបួស ធ្ងន់ និង ស្រាល ដូចគ្នា ដែរ ។

ឧត្តមសេនីយ៍ Paul L. Greenberg អ្នកនាំពាក្យអោយ អង្គការ ណាតូ ទទួលបន្ទុកដឹកនាំ កម្លាំងជំនួយ អន្តរជាតិ បញ្ជាក់អោយដឹងថា វាគឺជាការសម្លឹងមើលអោយឃើញ ស្តីពី    ការវិវត្តន៍ កាលៈទេសៈ ជាក់ ស្តែង ជាប្រតិបត្តិការ  នៅក្នុង ស្រុក  Narang  ។ អង្គការ  លើក លែងទោស  អន្តរជាតិ បានកោះហៅ អោយមានការតាមដានស៊ើបអង្កេតមួយ ប្រកបដោយ តម្លាភាព   ខណៈ សមាជិក ក្រុមគ្រួសារជនរង គ្រោះស្លាប់បាត់បង់ជីវិត ត្រូវបានផ្តល់ដំណឹងជាមុន ក្នុងគោលបំណង សហការដើម្បីអភិវឌ្ឈន៍ដំណើរ ការនៃការស្រាវជ្រាវ ។ បន្ថែមពីលើនេះ សេចក្តីរាយការណ៍ កាលពីថ្ងៃពុធ  ដោយអង្គការ មួយនេះ អះ អាងអោយដឹងថា ក្រុមអ្នកភូមិ ក៏ដូចជា សមាជិក ក្រុម  គ្រួសារជនរងគ្រោះ   ដែលបានស្លាប់បាត់បង់ ជីវិត បាននាំសាកសព ចូលទៅកាន់រដ្ឋធានី ដើម្បីជាការសរបញ្ជាក់ អោយឃើញថា ជនស៊ីវិល ពិតជា ត្រូវបានសម្លាប់ពិតប្រាកដមែន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington