អន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស
ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះ បានអោយដឹងថា នាយករដ្ឋ
មន្រ្តីប្រទេស ស៊ីរី លោក Wael Nader al Halqi បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីមានការ
បំផ្ទុះគ្រាប់បែកប៉ុនប៉ងធ្វើឃាត ភាគកណ្តាលទីក្រុង Damascus ។
លើសពីនេះ បើតាមប្រភពសារព័ត៌មានក្នុងស្រុក បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា
ករណីបំផ្ទុះគ្រាប់បែកនេះ ត្រូវបានបំផ្ទុះឡើងនៅឯជិតសាលារៀនមួយកន្លែង ភាគកណ្តាល
ទីក្រុង Damascus ប្រទេសស៊ីរី ខណៈពេលដែលវាជាការបំផ្ទុះឡើង គោលបំណងធ្វើការ
វាយប្រហារទៅលើក្បួនរថយន្ត លោកនាយករដ្ឋមន្រ្តី លោក Wael Nader al Halqi ។
គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែក ដែលវាគឺជាការវាយប្រហារពីរបស់ក្រុមភេរវករ
លើកនេះ បានសម្លាប់ក្រុមមន្រ្តីអង្គរក្ស របស់លោកនាយករដ្ឋមន្រ្តី ។ ទន្ទឺមនឹងនេះ ប្រភព
សារព័ត៌មានដដែលបន្ថែមថា ក្រុង Damascus ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ
រងការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ជាច្រើនលើកច្រើនសា ដែលបានបណ្តាល
អោយមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
រដ្ឋាភិបាលប្រទេសស៊ីរី បានធ្វើការស្តីបន្ទោសដល់ក្រុមបះបោរជ្រុលនិយមម៉ូស្លីម ខណៈ
ពេលដែលព្យាយាមទម្លាក់លោកប្រធានាធិបតី Bashar al Assad ដោយធ្វើការបំផ្ទុះ
គ្រាប់បែក៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ