Neymar បានធ្វើអោយ ទស្សនិកជន ចាប់អារម្មណ៍បន្ថែមទៀតហើយ មុនពេលដែលការប្រកួត World Cup ជិតមកដល់ ដោយធ្វើជាតួឯក ក្នុងវីដេអូផ្សាយ ពាណិជ្ជកម្មថ្មីមួយ របស់កាសស្តាប់ ចំរៀង Beats By Dre ។
Luis Suarez, Robin van Persie, Cesc Fabregas, Daniel Sturridge and Mario Goetze គឺសុទ្ធ សឹងតែជាកីឡាករ ល្បីៗក្នុងពិភព បាល់ទាត់ ចំណែកឯជើងចាស់ Rio Ferdinand និង Theirry Henry ក៏បង្ហាញមុខក្នុង ការផ្សាយពាណិជ្ជកម្មនេះដែរ ។ វីដេអូដែលមាន ប្រវែងប្រមាណ ៥ នាទី នោះ បានឆក់យកអារម្មណ៍ ទស្សនិកជន អោយស្លុងអារម្មណ៍ ជាមួយនិង ដំណើររបស់ កីឡាករ ទាំងឡាយដែល បានត្រៀមមុនពេល ចេញទៅប្រកួត World Cup ។ ទស្សនាវីដេអូ ដ៏អស្ចារ្យមួយ នេះនៅខាងក្រោម ៕