CamNews

យល់ដឹង 

វិធីងាយៗ ព្យាបាលជំងឺរមាស់ បានយ៉ាងឆាប់រហ័ស

ជំងឺរមាស់ គឺជាជំងឺស្បែកធម្មតាមួយ ដែលតែងតែកើតមានឡើងនៅលើកុមារ និង មនុស្សវ័យ
ជំទង់។ ជំងឺបង្កឡើងដោយការដើរប៉ះគ្នា  នៅកន្លែងចង្អៀត បែកញើស ឬ និយាយទល់មុខគ្នា
ដោយផ្ទាល់ ឆ្លងតាមរយៈការដកដង្ហើម ជាដើម។ល។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួន អាចជួយព្យាបាល
ជំងឺរមាស់ បានដោយធម្មជាតិ។

ស្លឹកស្តៅ៖ សូមយកស្លឹកស្តៅ បុកឱ្យម៉ដ្ឋ ធ្វើម៉ាស បន្ទាប់មក យកវាមកលាបនៅលើស្បែកកន្លែង
មានរមាស់ ទុករហូតដល់វាស្ងួត រួចងូតទឹកលាងសំអាតចេញ ជាការស្រេច។ ព្យាបាលតាមវិធីនេះ
ជារៀងរាល់ថ្ងៃ រហូតស្បែករបស់អ្នកមាសសភាពធូរស្បើយធម្មតា។

ប្រេងស្តៅ៖ សូមយកប្រេងស្តៅ យកមកលាប  នៅលើស្បែកដោយផ្ទាល់  នៅកន្លែងមានរមាស់
ទុករយៈពេល ២ ទៅ ៣នាទី បន្ទាប់មក ងូតទឹកលាងសំអាតចេញជាការស្រេច។ ព្យបាលតាមវិធី
នេះ ជារាល់ថ្ងៃ រយៈពេល ៣ ទៅ ៤សប្តាហ៍ នឹងអាចកំចាត់ស្បែករមាស់បានយ៉ាងងាយ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Scabies