CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលអស់ មន្រ្តីប៉ូលីស ក្រោយប្រទះឃើញ សពទារក កប់ក្រោមខ្សាច់ នាមាត់សមុទ្រ ទាំងព្រឹកព្រលឹម

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសប្រទេសអូស្រ្តាលី កំពុងតែធ្វើការតាមដានស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ទាក់ទិនករណីស្លាប់ទារកតូចបន្ទាប់ពីមានករណីប្រទះឃើញសពទារកកប់នៅក្រោមខ្សាច់នាមាត់សមុទ្រ Maroubra ទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី ។


ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា សាកសពទារកតូចមួយនេះដែលត្រូវបានកប់ក្រោមខ្សាច់ ក្នុងជម្រៅប្រមាណ ៣០ ស.ម ត្រូវបានប្រទះឃើញដោយ ក្មេងប្រុសតូច ២ រូប ។ ជាជំហានដំបូង ប៉ូលីស ពុំទាន់អាចបញ្ជាក់អត្តសញ្ញាណទារកតូចរូបនោះ បាននៅឡើយទេ ទាំងអាយុ និង  ភេទ​ ពីព្រោះថាស្ថាន ភាពសពរលួយខ្លាំង ។

សេចក្តីរាយការណ៍ ពីមន្រ្តីប៉ូលីសក្នុងស្រុកអោយដឹងថា ក្មេងប្រុសពីរនាក់ មានវ័យ ៦ និង ៧ ឆ្នាំ នាព្រឹក ថ្ងៃអាទិត្យ ម្សិលមិញនេះ ពួកគេបានប្រទះឃើញសពទារកតូចខាងលើ ដោយចៃដន្យ អំឡុង  ពេលដែល ពួកគេជីកខ្សាច់លេង នៅលើមាត់សមុទ្រ Maroubra ។ ខណៈមានវ័យតូចជាខ្លាំង   ទារកតូច    ជាជនរង គ្រោះលើកនេះ​ ត្រូវបានឧក្រិដ្ឋជន កប់ទាំងអាក្រាតកាយ ។​


អធិការប៉ូលីស លោក Andrew Holland បញ្ជាក់អោយដឹងថា ៖ ជាការពិត អ្នករាល់គ្នាពិតជារន្ធត់នៅពេល ដែលបានដឹងឮព័ត៌មានអកុសលមួយនេះ ស្របពេលដែលជា ដំណឹងអាក្រក់ បើទោះជាមិនកើតឡើងជា រៀងរាល់ថ្ងៃក៏ដោយចុះ តែវាពិតជាមានផលប៉ះពាល់ខ្លាំងចំពោះក្រុមគ្រួសារនៃសព  ។ ប្រភពដដែលបន្ត អោយដឹងថា សមត្តកិច្ច កំពុងតែធ្វើការសិក្សាស្រាវជ្រាវ ទៅលើបណ្តាឯកសារ អត្រានុកូលដ្ឋាន ឯកសារ កំណើត ឯកសារមរណៈភាព ​និងឯកសារអាពាហ៍ពិពាហ៍ ក៏ដូចជា ចុះផ្ទាល់ ទៅតាមបណ្តាមន្ទីរពេទ្យក្នុង ស្រុក គោលបំណង ស្វែងរកអោយឃើញ អត្តសញ្ញាណទារក និងក្រុមគ្រួសារទារកជាដើម ។ប៉ូលីសមាន ការព្រួយបារម្ភជាខ្លាំង ទាក់ទិនទៅនឹង សុខាមាលភាព ម្តាយទារករូបនេះ ដោយ​​  សង្ឃឹមថា គាត់នឹងមាន ការប្រឹក្សាយោបល់ជាពិសេស សម្រាប់បញ្ហាផ្លូវចិត្តរបស់គាត់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney