ជំងឺឬសដូងបាត គឺបណ្តាលមកពីការរលាកហើមនៃសរសៃឈាមខ្មៅ នៅជុំវិញរន្ធគូថ និង
បង្កឱ្យមនុស្ស ដែលមានបញ្ហារលារន្ធគូទ មានអាការដូចជា៖ ជំងឺរាក ពិបាកបត់ជើងធំ និង
បញ្ហាផ្សេងជាច្រើនទៀត។
ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ មួយចំនួន ដូចខាងក្រោម អាចជួយ
ព្យាបាលជំងឺឬសដូងបាតបានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយករុក្ខជាតិ radish ១ផ្លែ ឬមើម កិនឱ្យម៉្ឋម លាយជាមួយនឹងទឹកដោះគោបន្តិច
រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅជុំវិញ រន្ធគូទ រួចលាងសម្អាតទឹកចេញ ក្រោយរយៈ
ពេល ១៥នាទី។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ។
វិធីទី២៖ សូមយកម្ស៉ៅជីវ៉ាន់ស៊ុយ ១ស្លាបព្រាបាយ លាយជាមួយនឹង ទឹកបន្តិច កូរចូលគ្នា
ឱ្យសព្វ បន្ទាប់មកលាបនៅត្រង់រន្ធគូទ កន្លែងរលាក ទុករយៈពេល ១៥នាទី លាងសម្អាត
ទឹកចេញជាការស្រេច។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ។
វិធីទី៣៖ សូមយកខ្ញីទំហំ ១អ៊ីន កិនឱ្យម៉ដ្ឋ រួចយកស្លឹកជីអង្កាម មួយក្តាប់ដៃ កិនឱ្យម៉ដ្ឋ
បន្ទាប់មក សូមយកខ្ញីកិនរួច ១ស្លាបព្រាកាហ្វេលាយជាមួយនឹងស្លឹកជីអង្កាមកិនរួច ២ស្លាប
ព្រាកាហ្វេ ដាក់ទៅក្នុងកន្រ្តងមួយ សង្កត់យកទឹក។ រួចយកទឹកនោះ លាយជាមួយនឹងទឹក
ក្រូចឆ្មារ ២ស្លាប និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅរន្ធគូទ
ឱ្យបាន ២ដង ក្នុង ១ថ្ងៃ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homveda