CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ក្តៅស្លឹកត្រចៀក ប្រកាសសន្យា នាំក្រុមសកម្មប្រយុទ្ធ ទៅកាន់ទ្វារនរក ក្រោយសម្លាប់ កាត់ក្បាល

ព័ត៌មានអន្តរជាតិ ៖ Joseph  Biden អនុប្រធានាធិបតី សហរដ្ឋអាមេរិក បានគូសបញ្ជាក់អោយដឹង​ នៅ ក្នុងប្រទេសរបស់ខ្លួនអោយដឹងថា លោកនឹងនាំក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម  ជ្រុលនិយម  IS ទៅកាន់ ទ្វារនរក ក្រោយពីពួកគេបានសម្លាប់អ្នកកាសែត អាមេរិក ពីររូប កាលពីពេលកន្លងទៅនេះ  ដោយកាត់ ផ្តាច់ក្បាល នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយពីទំព័រសារព័ត៌មានបរទេសអាល់ហ្សីរ៉ា


អនុប្រធានាធិបតី រូបនេះ បានធ្វើការតាំងចិត្ត ដោយប្តេជ្ញា កំចាត់ចោលនូវក្រុមសកម្ម ប្រយុទ្ធ IS  ស្រប ពេលដែលលោកក៏កំពុងតែប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការអំពាវនាវ អន្តរជាតិ  អោយមានការ ប្រមូលផ្តុំគ្នាជាកម្លាំង​ ឆ្លើយតបប្រឆាំងទៅនឹងក្រុមឧទ្ទាម ដ៏សកម្មមួយនេះ ។

សេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធ ម្សិលមិញនេះ លោក Biden បញ្ជាក់ក្តែងអោយដឹងថា  ពល រដ្ឋអាមេ រិកពិតជាមានភាពរឹងម៉ាំ ជាខ្លាំង ខណៈអាចដោះស្រាយ បញ្ហាប្រឈមបានច្រើន ច្រើនជាងគេរំពឹងទុក របស់សត្រូវទៅទៀត ។ នៅពេលដែលមានការគម្រាមគំហែង ដល់ពលរដ្ឋរបស់យើង​​ យើងពុំរាថយ ឬ ក៏ដកថយនោះទេ ហើយយើងនឹងមិនភ្លេចដូចគ្នាដែរ ។


គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ដើមសប្តាហ៍កន្លងទៅនេះ ខ្សែអាថ៍វីដេអូ ចេញផ្សាយដោយក្រុមឧទ្ទាមរដ្ឋ អ៊ីស្លាមជ្រុលនិយមមួយនេះ បានធ្វើការបញ្ជាក់បង្ហាញ ពីការកាត់ក្បាល សម្លាប់អ្នកកាសែតអាមេរិកជា លើកទី ២ គឺលោក Steven Sotloff ពោល បន្ទាប់ពីមានការចេញផ្សាយ វីដេអូ កាលពីអំឡុងពីរសប្តាហ៍ មុននៃការកាត់ក្បាលសម្លាប់អ្នកកាសែត អាមេរិក ជាលើកទី មួយ គឺលោក Jame Foley   របាយការណ៍ បញ្ជាក់អោយដឹងថា ករណីកាត់ក្បាល បណ្តាចំណាប់ខ្មាំងទាំងនេះ គឺជាការសងសឹក   ទៅ លើសហរដ្ឋ អាមេរិក ក្រោយពីបានបើកប្រតិបត្តិការយោធា វាយប្រហារ តាមអាកាស មក​ លើ ក្រុមឧទ្ទាម របស់ខ្លួន នៅឯភាគជើង ប្រទេស អ៊ីរ៉ាក់ ៕


- អាន ៖ ទៅមើល វីដេអូ ក្រុមឧទ្ទាម កាត់ក្បាល សម្លាប់អ្នកកាសែត អាមេរិក ប្រឆាំងចំណាត់ការ អូបាម៉ា

- អាន ៖ ក្រុមឧទ្ទាម កាត់ក្បាល សម្លាប់អ្នកកាសែត អាមេរិក មួយរូបទៀត មិនខ្ចីខ្លាច ចំណាត់ការ អូបាម៉ា នោះទេ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាល់ហ្សីរ៉ា


Tags: Int news World news Breking news Unt news Iraq Obama US USA Foley James Foley