CamNews

ប្លែកៗ 

លក់ភូមិមួយតម្លៃ ១.៧៥ លានផោន

គេគ្រប់គ្នាតែងតែនិយាយថាផ្ទះរបស់គេជាវិមានផ្ទាល់ខ្លួនមួយ។ តែពេលនេះគឺមានពិតប្រាកដក្នុង
ប្រទេស អង់គ្លេស មានគេប្រកាសលក់ភូមិចំណាស់មួយក្នុងតម្លៃ ១.៧៥ លានផោន ក្នុងនោះមាន
ភូមិមួយដែលមានទំហំ ២២ អា មានផ្ទះ ៧០ ខ្នងមានភូមិគ្រិះមួយ ហើយភូមិនេះជាភូមិដែលមាន
អាយុកាលតាំងពី ស.វ ទី ១៤ មកម្លេះ។ អ្នកដែលព្រមទិញយកភូមិមួយនេះនឹងត្រូវបានគេចាត់ទុក
ជាលោកម្ចាស់ប្រចាំភូមិ។

ក្នុងផ្ទះទាំង ៧០ ខ្នងនោះមានភូមិគ្រិះធំមួយដែលគេទុកសម្រាប់ម្ចាស់ភូមិរស់នៅហើយគេជឿថាក្នុង
ភូមិគ្រិះនោះមានខ្មោចលង។ មិនត្រឹមតែប៉ុណ្ណោះក៏មានពាក្យឮតៗគ្នាមកថា ក្នុងដីភូមិមួយនេះមាន
កំណប់កប់ទុកដោយសម្ងាត់ បន្សល់ទុកពីដូនតាមកទៀតផង។ ម្ចាស់ភូមិនេះសព្វថ្ងៃគឺប្ដីប្រពន្ធ Mike
និង Lee Simpson ដែលកំពុងប្រកាសលក់ភូមិមួយនេះក្នុងតម្លៃ ១.៧៥ លានផោន។ លោក Simpson
បានរស់នៅទីនេះតាំងពីលោកមានអាយុ ៩ ឆ្នាំហើយភូមិមួយនេះគឺជាទ្រព្យរបស់ឪពុកម្ដាយរបស់
លោកដោយបានទិញភូមិនេះមកពីដំបូងត្រឹមតែ ២ ពាន់ផោន តែប៉ុណ្ណោះក្នុងឆ្នាំ ១៩៥៥។ ប្រាសាទ
ដែលមានខ្មោចលងនោះមានឈ្មោះថា Blenkinsopp ជាផ្ទះរបស់ម្ចាស់ភូមិតាំងពីដើម។

 

ដីភូមិប្រាសាទនេះមានឈ្មោះល្បីរុងរឿងតាំងពីការសាងសង់ដំបូងក្នុងឆ្នាំ ១៣៣៩ មកម្លេះដែលត្រូវ
បានសាងសង់ដោយគ្រួសារ Blenkinsopp។ មានពាក្យដំណាលតៗគ្នាមកថា ប្រាសាទនេះគឺមាន
វិញ្ញាណខ្មោចស្រីស្បែកសរម្នាក់នៅក្នុងប្រាសាទនេះ ដែលជាប្រពន្ធមេម៉ាយរបស់លោកម្ចាស់ភូមិ
ចិត្តកំណាញ់ Bryan de Blenkinsopp ដែលនាងបានយកទ្រព្យសម្បត្តិទាំងអស់ដាក់ក្នុងហិបហើយ
បានកប់ក្នុងបរិវេណដីភូមិនេះ ហើយពុំមាននរណាបានរកឃើញវាឡើយ។ ប្រាសាទនេះត្រូវបាន
ឆេះក្នុងឆ្នាំ ១៩៥៤ មុនពេលដែលឪពុករបស់លោក Mike Simpson បានទិញវា ក្រោយមកក៏ត្រូវ
បានក្រុមគ្រួសារ Simpson ជួសជុលនឹងបានក្លាយជាភូមិមួយដែលមានផ្ទះជាច្រើន។

 
 

ដោយ៖ វឌ្ឍនា
ប្រភពពី៖ dailymail 


Tags: england