ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក ចំណាយកញ្ជប់ថវិការ ច្រើនជាង ៩ លាន ដុល្លារ ក្នុងមួយថ្ងៃៗ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS ខណៈ កញ្ចប់ថវិការ សរុប ចាប់តាំងពី មានយុទ្ធនាការវាយប្រហារ តាមអាកាស សហរដ្ឋអាមេរិក តាំង ពី ចាប់ផ្តើមកញ្ជប់ថវិការ កើនឡើង ការចំណាយដល់ទៅជិត ៣ ពាន់លានដុល្លារហើយ ។
សេចក្តីរាយការណ៍ ចុងក្រោយបំផុត ពីទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ដែល ទើប តែបានចេញ ផ្សាយប៉ុន្មានម៉ោងមុននេះបន្តិចអោយដឹងថា ការវាយ ប្រហារតាមចម្រុះ តាមអាកាស ពីសហគមន៍ អន្តរជាតិ ប្រឆាំងទៅនឹង ក្រុម ISIS នៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ គឺបានចាប់ផ្តើមតាំងពីខែ សីហា ឆ្នាំកន្លងទៅមកម្ល៉េះ ។ ការវិភាគនៃការចំណាយថ្លៃដើមជាលើកដំបូង ដោយសហរដ្ឋអាមេរិក ពីមន្ទីរ បញ្ជកោណ បង្ហាញអោយដឹងថា ២ ភាគ ៣ នៃ ចំនួនកញ្ជប់ថវិការសរុប ជិត ៣ ពាន់លានដុល្លារ គឺ ចំណាយទៅលើកម្លាំងទ័ពអាកាស Air Force ។
គួរបញ្ជាក់ថា ករណីបែកធ្លាយកញ្ចប់ថវិការជាប្រចាំថ្ងៃ ក៏ដូចជា សរុប នៃ ការវាយប្រហារ ISIS អាច បែកការណ៍ទៅបាន បន្ទាប់ពី សភាសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅនោះបានបដិសេធទៅនឹង និតិកម្ម ហាមមិនអោយ មានការចំណាយបន្ថែមទៀត ប៉ុន្តែ បើ ទោះជាយ៉ាងណា ក៏ដោយចុះ សភា សហរដ្ឋអាមេរិក បានសម្រេចសាជាថ្មីហើយ នូវកញ្ជប់ ថវិការ ការពារ ជាតិ មានទំហំទឹកប្រាក់សរុប ដល់ទៅ ៥៧៩ ពាន់លានដុល្លារ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី