CamNews

គ្រោះថ្នាក់ 

គ្រោះថ្នាក់៖ ស្លាប់ព្រោះដុំឥដ្ឋ ហោះមកបុក ពេលកំពុងជុំគ្រួសារ ទៅសមុទ្ទ

វីដេអូខាងក្រោមនេះគឺត្រូវបានបែកធ្លាយតាម Internet ដោយអ្នកបង្ហោះបានសរសេរបញ្ជាក់ប្រាប់
ថាហេតុការណ៍នេះបានកើតឡើងនាពេលថ្មីៗនេះ។

គ្រួសារមួយបានធ្វើដំណើរទៅលេងសមុទ្ទដោយរថយន្ត Audi A4 2012 តែជាអកុសលនៅពេលដែល
កំពុងតែធ្វើដំណើរតាមផ្លូវក៏មានដុំឥដ្ឋមួយហោះចេញពីរថយន្តដឹកឥដ្ឋហើយបានសំដៅមករករថយន្ត
របស់ក្រុមគ្រួសារដែលកំពុងធ្វើដំណើរទៅលេងសមុទ្ទ។ ដុំឥដ្ឋបានហោះមកបុកទម្លុះកញ្ចក់មុខផ្នែក
ខាងស្ដាំហើយបានបុកចំក្បាលនារីអាយុ ២៩ ឆ្នាំជាម្ដាយនាំអោយមានរបួសធ្ងន់ ក្បាលរបស់នាងត្រូវ
បានបែកដោយសារកម្លាំងដុំឥដ្ឋហោះមកបុក គេបានបញ្ជូននាងទៅមន្ទីពេទ្យតែជាអកុសលនាងមិន
អាចរស់រានមានជីវិតបាន។

អ្នកបង្ហោះវីដេអូនេះមិនបានប្រាប់ពីពត៌មានលំអិតជាងនេះនោះទេ។ ជីវិតមនុស្សមើលមិនឃើញតែ
ជាការណែនាំលោកអ្នកដែលមានរថយន្តគួរណាអ៊ុតកញ្ចក់ជាមួយនឹងស្គុតស្វិតអោយបានច្រើនជាន់
ទៅដើម្បីការពារ។

ដោយ៖ នីតា
ប្រភពពី៖ liveleak 


Tags: accident fatality