ព័ត៌មានអន្តរជាតិ ៖ រយៈពេល ២ ថ្ងៃពេញ ក្រោយមានការធ្លាក់ភ្លៀង យ៉ាងគំហុក នៅក្នុងទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល ក្នុងនោះ បានបណ្តាលអោយមានជំនន់ទឹកភ្លៀង តាម បណ្តាផ្នែកមួយចំនួន នៅក្នុងក្រុង ករណីផ្តាច់ចរន្ធអគ្គីសនី នៅតាមតំបន់ប្រជាជនរស់នៅដោយឡែកៗ និង បានបណ្តាល អោយមានករណីខូចហេដ្ឋារចនាសម្ព័ន្ធរូបវ័ន មានដូចជាផ្លូវថ្នល់ ផ្ទះ សាលារៀន និង សំណង់អាជីវ កម្មជាដើម ។
សេចក្តីរាយការណ៍ បញ្ជាក់ថា អ្នកបើកបរភាគច្រើន បានសម្រេចចិត្តទាំងបង្ខំ បោះបង់ ចោលនូវរថ យន្តរបស់ពួកគេ ក៏ដូចគ្នា ប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្ត ចេញពីផ្ទះសម្បែង ជម្លៀសខ្លួន ទៅកាន់ទី ទួលមានសុខសុវត្ថិភាព ។ របាយការណ៍ បញ្ជាក់អោយដឹងថា ករណីគ្រោះថ្នាក់ធម្មជាតិមួយនេះ កើត ឡើងទៅ ក្រោយមានករណីគ្រោះធម្មជាតិ គ្រោះរាំងស្ងួតអាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេល៨០ ឆ្នាំមកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឹរ៉ូញូវ