កាលពីសប្ដាហ៍កន្លងទៅ មនុស្សចំនួន ៣១៦នាក់ បានប្រមូលផ្ដុំគ្នា នៅសណ្ឋាគារ Camden
Palace, Cork ប្រទេស Ireland ដើម្បីបំបែកឯតទគ្គកម្ម ស្ដីពីចំនួនមនុស្សច្រើនជាងគេ ដែល
បានចូលរួមក្នុងព្រឹតិការណ៍គូរគំនូរ body-painting។
មនុស្សចំនួន ៣១៦នាក់ ដែលបានចូលរួមក្នុងព្រឹតិការណ៍នេះ សុទ្ធតែស្លៀកខោទ្រនាប់ ដើម្បី
អោយងាយស្រួលក្នុងការគូរគំនូរនៅលើរាងកាយ។
ចំនួនខោទ្រនាប់បុរសដែលគណកម្មការនេះ បានត្រៀម គឺមិនគ្រប់គ្រាន់នោះទេ ដោយសារមាន
មនុស្សច្រើនជាងការកំណត់ បានចូលរួម។ គួររំលឹកថា ឯតទគ្គកម្មមុន ត្រូវបានគេបង្កើតឡើង
ដោយមានការចូលរួមពីមនុស្សចំនួន ២៤៦នាក់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14