CamNews

តារា 

ឯតទគ្គកម្មគ្រាប់បាល់ របស់កីឡាករ Messi កើនដល់ ៩០ គ្រាប់ហើយ


កាលពីថ្ងៃអាទិត្យ ទី ៩ ធ្នូ កន្លងទៅនេះ​ កីឡាករឯករបស់របស់ក្លឹប Barcelona គឺកីឡាករ Lionel
Messi បានបំបែកឯតទគ្គកម្មថ្មី និងបានកត់ត្រាហើយ នៅក្នុងសៀវភៅ Guinness World Records
ដែលជាកីឡាករបាល់ទាត់ដែលសុតបាល់បញ្ចូលទីបានច្រើនគ្រាប់ជាងគេបំផុតគឺចំនួន ៨៦គ្រាប់
ច្រើនជាងឯតទគ្គកម្មចាស់របស់កីឡាករ Gerd Mueller ដែលសុតបាល់បញ្ចូលទីបានត្រឹម ៨៥គ្រាប់

រូបភាព៖ កីឡាករ Lionel Messi

ប៉ុន្តែក្រោយការប្រកួតរវាងក្រុម Barcelona និង ក្រុម Atletico Madrid កាលពីយប់មិញនេះ
កីឡាករ Messi បានសុតបញ្ចូលគ្រាប់បាល់ចំនួន ២គ្រាប់បន្ថែមទៀតដែលជាលទ្ធផល Barcelona
ឈ្នះ Atletico ៤-១ ហើយបូកទាំងគា្រប់បាល់ ២គ្រាប់នៃការប្រកួតផ្សេងទៀត នាំឲ្យកីឡាករ Messi
កើនគ្រាប់បាល់ដល់ ៩០គ្រាប់៕

ដោយ៖ តុលា
ប្រភព៖ espn


Tags: sport football record Messi