អង់គ្លេស៖ តាមការអោយដឹងពីគេហទំពរដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃ ទី១១
វិច្ឆិកា ម្សិលមិញនេះថា តារាសម្ដែងស្រស់ស្អាតវ័យក្មេង ជនជាតិអង់គ្លេស គឺនាង Helen
Flanagan ដែលបានចូលទៅងួតទឹកក្នុងអាងភ្នំ ជាមួយសម្លៀកបំពាក់ Bikini ដែលមើល
ទៅមានភាពស៊ិចស៊ីនោះ ត្រូវគេថតបាន រួចបង្ហោះតាមប្រព័ន្ធអ៊ីនធើរណេតជាច្រើន។
នាង Flanagan ដែលមានវ័យ ២២ ឆ្នាំ បាននិយាយថា នោះគឺជាដំណើរកំសាន្ដ បែបបោះ
ជំរុំមួយកាលពីពេលថ្មីៗនេះ។ នាងបានបន្ថែមថា ការធើ្វដំណើរនេះ នាងក៏បានទៅជាមួយ
មិត្រភ័ក្ររបស់នាង ជាច្រើននាក់ផងដែរ។ នាងបានបន្ដថា ដោយឃើញ មានទឹកធ្លាក់បែប
ធម្មជាតិ នាងក៏បានចូលទៅងូតទឹកតែម្ដងទៅ។ រូបថតទាំងនោះ ប្រហែលជាមិត្រភ័ក្ររបស់
នាងជាអ្នកថត។ ទោះបីជាយ៉ាងណាក៏ដោយ នាងគិតថា វាមិនមានអីសំខាន់ សម្រាប់នាង
ទេ កាលដែលយករូបទាំងនោះ ទៅបង្ហោះតាមអ៊ីនធើរណេត៕
ដោយ៖ នារី
ប្រភព៖ dailymail