Laraine Cook គឺជាអ្នកគ្រូបង្វឹកក្រុមជម្រើសបាល់បោះនារី នៅវិទ្យាល័យ Pocatello នៅទីក្រុង
Pocatello, Idaho, សហរដ្ឋអាមេរិច។ ជាក់ស្តែង កាលពីខែតុលា កន្លងទៅនេះ នាងត្រូវបានគេ
បញ្ឈប់ពីការងារ ដោយសារតែបានបង្ហោះនូវរូបភាពសិចស៊ី ស្រើបស្រាលមួយសន្លឹក ជាមួយ
នឹងគូដណ្តឹងរបស់នាង នៅលើហ្វេសប៊ុក។
រូបភាពដែលនាង Cook បានបង្ហោះនោះ ត្រូវបានក្រុមមន្ត្រីក្នុងតំបន់ចោទថា ស្រើបស្រាល
គួរឲ្យស្អប់ខ្ពើម។ រូបភាពនេះ ត្រូវបានថតកាលពីរដូវវិស្សមកាល លក្ខណៈគ្រួសារមួយ។
Laraine Cook បានស្លៀកប៊ីគីនី ហើយគូដណ្តឹងរបស់នាង យកដៃដាក់លើដើមទ្រូងរបស់
នាង។ Cook បានឲ្យដឹងថា មិនដល់២៤ម៉ោងផងរូបភាពនោះ នាងបានលុបចេញពីហ្វេស
ប៊ុក របស់ខ្លួនវិញភ្លាម។
គូដណ្តឹងរបស់នាង Laraine Cook ក៏ជាគ្រូបង្វឹកកីឡា នៅក្នុងវិទ្យាល័យក្នុងតំបន់មួយរូបដែរ។
ប៉ុន្តែ គាត់គ្រាន់តែត្រូវស្តីបន្ទោស កែលំអរបន្តិចបន្តួច គឺមិនដល់ថ្នាក់បញ្ឈប់ពីការងារនោះទេ។
ក្រុមមន្ត្រីទាំងនោះ បានស្រាយបញ្ជាក់ថា មូលហេតុដែលពួកគេបញ្ឈប់នាង គឺដោយសារតែ
រូបភាពនោះ ត្រូវបានបង្ហោះនៅលើ Timeline ហ្វេសប៊ុករបស់នាង គឺមិនមែននៅលើហ្វេសប៊ុក
គូដណ្តឹងនាងទេ។
បច្ចុប្បន្ន Laraine Cook បានដាក់ពាក្យប្រឆាំងនឹងក្តីសម្រេចនេះ ហើយនាងសង្ឃឹមថា នឹងបាន
ត្រឡប់ចូលធ្វើការវិញ នៅក្នុងពេលខាងមុខនេះ មិនខាន៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- លេចឮថា Nokia Lumia 1820 និង Tablet Lumia 2020 ជិតបង្ហាញខ្លួនហើយ
- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside)
- Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ
- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ
- ក្លែងខ្លួនធ្វើជាមនុស្សអនាថា សុំមិត្តស្រីរៀបការ, ព្រម ឬក៏អត់ហ្ន៎? (មានវីដេអូ)
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview