១. ភាពតានតឹង និង ស្ត្រស
ភាពតានតឹង មានឥទ្ធិពលក្នុងការ សម្លាប់អារម្មណ៍ផ្លូវភេទ។ ភាពតានតឹងដែលធ្វើឱ្យបាត់បង់អារម្មណ៍ ផ្លូវភេទនោះរួមមាន ភាពស្មុគស្មាញបណ្ដាលមកពី ការងារ បញ្ហាគ្រួសារ វិបត្ដិសេដ្ឋកិច្ចក្នុងគ្រួសារ និង ភាពរវល់ក្នុងការថែទាំកូន ។ល។
២. ការសេពគ្រឿងស្រវឹង ជក់បារី និងការប្រើប្រាស់គ្រឿងញៀន
ការប្រើប្រាស់ទាំងអស់នេះ បង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងច្រើន និងអាចធ្វើឱ្យឥទ្ធិពលជីវិតផ្លូវភេទ ចុះខ្សោយ។ ក្នុងចំណោមឥទ្ធពលអាក្រក់ ចំពោះសុខភាព ថ្នាំញៀននិងបារី ក៍បង្កអន្ដរាយ ដល់ដំណើរការរាងកាយ ខាងក្នុងផងដែរ ដែលជាហេតុផល ធ្វើឱ្យធ្លាក់ចំណាប់អារម្មណ៍ផ្លូវភេទដែរ៕
៣. បញ្ហាសម្ព័ន្ធភាព
បញ្ហាសម្ព័ន្ធភាពមិនបានដោះស្រាយ ឲ្យចប់រួចរាល់ អាចបង្កឱ្យមានឥទ្ធិពល មិនល្អដល់អារម្មណ៍ផ្លូវភេទ។ វាជាសច្ចភាពធម្មជាតិដែលថា ជម្លោះមិនបានដោះស្រាយ ធ្វើឱ្យបាត់បង់តម្រេកផ្លូវភេទ។ ជាពិសេសចំពោះស្រ្ដីតែម្ដង បញ្ហាទំនាក់ទំនង ការខឹង ការបាត់បង់ភាពជឿជាក់ កង្វះភាពស្និទស្នាល ល្អូកល្អឺន ទាំងអស់នេះអាចនាំទៅរក ផលមិនល្អដែលធ្វើឱ្យ ថាមពលផ្លូវភេទធ្លាក់ចុះ។
៤. ការប្រើប្រាស់ឱសថ
មនុស្សប្រើប្រាស់ថ្នាំច្រើនពេក ដើម្បីព្យាបាលជំងឺ គឺវាមានការលំបាកណាស់ ក្នុងការធ្វើឱ្យពួកគាត់ មានតម្រេកចង់រួមភេទ។ ប្រភេទឱសថដូចជាថ្នាំ បន្ថយសម្ពាធឈាម ថ្នាំ និងសូម្បីតែថ្នាំពន្យារកំណើត ក៏មានឥទ្ធិពលជ្រៀតជ្រែក ដល់ថាមពលរួមភេទ រំញោចអារម្មណ៍ និងការឈានដល់ចំណុចកំពូលដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល