ព័ត៌មានអន្តរជាតិ ៖ តុលាការកំពូល ប្រទេស អាល្លឹម៉ង់ បានសម្រេចផ្តន្ទាទោស បុរស ៤ នាក់ ពីបទ គាំទ្រសកម្មភាពដល់ក្រុមអាល់កៃដា ក៏ដូចជា ជាបេក្ខភាពសមាជិក ក្រុមអាល់កៃដាជាដើម ។
ប្រភពសារព័ត៌មានពីគេហទំព័រ បរទេស អឺរ៉ូញូវ អោយដឹងថា ជនជាប់ចោទទាំង ៤ នាក់នេះ ពួកគេ មានអាយុចន្លោះពី ២០ ទៅ ៣៩ ឆ្នាំ រងនូវការចោទប្រកាន់ ក្នុងការរៀបចំគម្រោងវាយប្រហារដ៏មាន សក្តានុពល និងសាហាវ នៅលើទឹកដីប្រទេស អាល្លឹម៉ង់ ។ អំឡុងពេល សវនាការកាត់ក្តី រយៈពេល ពីឆ្នាំអង្គចៅក្រម បញ្ជាក់អោយដឹងថា ពួកគេទាំងអស់គ្នា ធ្វើសកម្មភាពក្រោមការ បញ្ជា ទិញដោយ ផ្ទាល់ពីក្រុមអាល់កៃដា ។ ដោយឡែក ពួកគេត្រូវបានអាជ្ញាធរក្នុង ស្រុក សម្រេចផ្តន្ទាទោស ម្នាក់ ចន្លោះពី ៤ ទៅ ៩ ឆ្នាំ ។
អ្នកនាំពាក្យអោយតុលាកំពូល លោក Andrea Vitek ផ្តល់ជាកិច្ច សម្ភាសន៍អោយដឹងថា យោងតាម ការរកឃើញរបស់តុលាការ ក្នុងនោះ ក្រុមមួយនេះ បាន ត្រៀម វាយប្រហារ បំផ្ទុះគ្រាប់បែក ដែល មានកម្រិតឥទ្ធិពលខ្លាំង ។ សព្វាវុធ និងសារជាតិផ្ទុះត្រូវបានផលិតឡើងរួចជាស្រេចតែជាអកុសល ត្រូវបរាជ័យទៅវិញ ក៏ព្រោះតែ ដំណើរការចំណាត់ការ របស់ប៉ូលីសក្នុងការតាមដានស៊ើបអង្កេតត្រូវ បានរារាំងរួចបាត់ទៅហើយ ។
គួររំឭកថា ក្រុមបុរសទាំងនេះ ដែលត្រូវកាសែតក្នុងស្រុកហៅថា ជាកោសិកា Dusseldorf “Dussel - dorf cell” ត្រូវបានចាប់ឃាត់ខ្លួន កាលពី ៣ ឆ្នាំមុន នៅក្នុងក្រុង Duesseldorf និង Bochum ។ ព្រះ រាជអាជ្ញា សរបញ្ជាក់អោយដឹងថា ក្រុមបុរសទាំងនេះ ច្បាស់ណាស់ ពួកគេមានគម្រោងវាយប្រហារ បំផ្ទុះគ្រាប់បែកកម្លាំងខ្លាំង ចូលទៅក្នុងហ្វូងមហាជន វិនាទី ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ចូលខ្លួនទៅ សង្គ្រោះជនរងគ្រោះ ពោល វាយប្រហារជាលើកទី ៣ បន្ទាប់ពីមាន វាយប្រហារជាលើកទី ២ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ