ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីពេលប៉ុន្មានម៉ោងមុននេះ
បានគូសបញ្ជាក់អោយដឹងថា មានគ្រោះរញ្ជួយដីមួយបានកើតឡើង នៅឯប្រទេសញូវសេ
ឡែន ពោលគឺ នៅឯភាគខាងត្បូងក្រុង Wellington ចម្ងាយប្រមាណជាង ៥៧ គ.ម ។
គួររំឭកផងដែរថា កម្លាំងរញ្ជួយដែលមានកម្លាំងដល់ទៅ ៦,៩ រ៉ិចទ័រលើកនេះ មិនបានធ្វើ
អោយពលរដ្ឋណាមួយទទួលរងរបួសស្លាប់ដល់អាយុជីវិតនោះទេ ។ យ៉ាងណាមិញ ប្រភព
សារព័ត៌មានដដែលបន្ថែមថា បើទោះជាគ្មានក្រុមមនុស្សបានស្លាប់បាត់បង់ជីវិតក៏ដោយ
ក៏លោកអភិបាលក្រុង Wellington លោក Wade-Brown បានអំពាវនាវ អោយប្រជាពល
រដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន។
ដោយឡែក មកទល់នឹងពេលនេះ មិនទាន់មានរបាយការណ៍ផ្លូវការណាមួយបញ្ជាក់អោយ
ដឹងនៅឡើយនោះទេ ពីទំហំនៃការខូចខាត ក្រោយពីជួបគ្រោះធម្មជាតិរញ្ជួយដីដែលមាន
កម្លាំងខ្លាំងដល់ទៅ ៦,៩ រ៉ិចទ័រលើកនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN