CamNews

សុខភាព 

វិធីងាយៗ ព្យាបាលកំចាត់ស្បែកមុខមានខ្លាញ់ និង ធ្វើឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស

ស្បែកមុខមានប្រេង (ខ្លាញ់) គឺជាបញ្ហាស្បែកមួយដែលតែងតែកើតមានឡើងទៅលើ មនុស្សគ្រប់រូប
ដោយសារតែ  ការផ្លាស់ប្តូរកោសិកាស្បែក និង ទៅលើមនុស្សទើបពេញវ័យ (១៨ឆ្នាំ)។ បញ្ហាស្បែក
មុខមានប្រេងនេះ ធ្វើឱ្យស្បែកនៅលើមុខរបស់អ្នកឡើងរអិលដូចជាខ្លាញ់  ធ្វើឱ្យមុខកើតមុន និង ធ្វើ
មុខឆាប់ខូច។

ខាងក្រោមនេះយើងសូមណែនាំអ្នក នូវវិធីងាយៗ  មួយចំនួនដើម្បីព្យាបាលកំចាត់ប្រេង ឬ ខ្លាញ់នៅ
លើស្បែកមុខ បានយ៉ាងឆាប់រហ័ស ដោយវិធីធម្មជាតិ។

ស៊ុតផ្នែកពណ៌ស៖ មានផ្ទុកវីតាមីន A ខ្ពស់ ដែលមានតួនាទីកំចាត់ស្បែកស្ងួត ស្បែកជាំ និងជួយឱ្យ
ស តឹងណែន និង គ្មានប្រេងនៅលើស្បែកមុខ។

វិធី៖ សូមយកស៊ុត មួយគ្រាប់ វាយបំបែកដាក់ក្នុងចានយកតែផ្នែកពណ៌ស កូរឱ្យសព្វ បន្ទាប់មកយក
វាមកលាបនៅលើស្បែកមុខ  ទុករហូតដល់វាស្ងួត  រួចលាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញ។
ចំណាំ៖​ ធ្វើតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១សប្តាហ៍។

វិធីមួយទៀត៖ សូមវាយបំបែកស៊ុត  យកតែផ្នែកពណ៌ស  រួចយកក្រូឆ្មារពាក់កណ្តាល  ច្របាច់យក
ទឹក លាយជាមួយនឹងស៊ុត កូរចូលគ្នាឱ្យ បន្ទាប់មក លាបនៅលើមុខ ទុករយៈពេល ១៥នាទី  រួចលាង
សំអាតមុខចេញ  ជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។ វិធីនេះ នឹងជួយឱ្យស្បែកមុខរបស់អ្នកតឹង
ណែន និង កំចាត់ជាតិខ្លាញ់នៅលើស្បែកមុខបានយ៉ាងឆាប់រហ័ស។

ក្រូចឆ្មារ៖ គឺជាប្រភពមួយនៃសារធាតុ citricacid ដែលអាចកំចាត់ជាតិខ្លាញ់ និង ធ្វើឱ្យស្បែកមុខទន់
ស ភ្លឺរលោង ដោយធម្មជាតិ។

វិធី៖ សូមយកទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេលាយជាមួយនឹងទឹកដាំពុះកន្លះស្លាបព្រាកាហ្វេ រួចលាប
នៅលើស្បែកមុខរបស់អ្នក  ដោយប្រើក្រណាត់ស្អាត   ជូតថ្នមៗ។ ទុករយៈពេល ១០នាទី បន្ទាប់មក
លាងសំអាតមុខចេញ  ជាមួយនឹងទឹកក្តៅឧណ្ឌៗ។
ចំណាំ៖ ធ្វើតាមវិធីនេះ ឱ្យបាន ១ដង ក្នុង១ថ្ងៃ។

វិធីមួយទៀត៖ សូមលាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ  ជាមួយនឹងទឹកឃ្មុំ  កន្លះស្លាបព្រាបាយ និង ទឹកដោះគោ ១ស្លាបព្រាបាយ បន្ទាប់មក លាបនៅលើស្បែកមុខ និង ទុករយៈពេល ១០ ទៅ​ ១៥នាទី
មុននឹងលាងសំអាតមុខចេញ ជាមួយនឹងទឹកត្រជាក់។
ចំណាំ៖ ធ្វើតាមវិធីនេះ ឱ្យបាន១ដងក្នុង១ថ្ងៃ អ្នកទទួលបានលទ្ធិផលវិជ្ជមាន ក្នុងរយៈពេល

១សប្តាហ៍៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖​ top10homeremedies


Tags: Health Home Remedies for Oily Skin