បើយោងទៅតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ត បានអះអាងអោយដឹងថា ដុំទឹក
កកនៅក្នុងមហាសមុទ្រអាកទិក អាត្រានៃការរលាយមានល្បឿនលឿនជាងការរំពឹងទុក
ទៅទៀត។
គួរបញ្ជាក់ផងដែរថា បើយោងទៅតាមទីភ្នាក់ងារលំហអាកាសអឹរ៉ុប បានបញ្ជាក់អោយដឹងផងដែរ
បន្ទាប់ពីបានប្រើប្រាស់នូវប្រព័ន្ធ salellites ធ្វើការវិភាគទៅលើដុំទឹកកក បានអោយដឹងថា ដុំទឹកកក
នេះ បានរលាយដល់ទៅជាង 900 ម៉ែត្រគូប ក្នុងរយៈពេលត្រឹមតែមួយឆ្នាំចុងក្រោយតែប៉ុណ្ណោះ
ដែលវាមិនសឹងអាចនឹងជឿបាន ក៏ដោយសារវារលាយឆាប់រហ័សជាងការរំពឹងទុកទៅទៀត ។
ករណីនេះ សរបញ្ជាក់អោយឃើញថា ការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន បានចោទជាបញ្ហា
យ៉ាងខ្លាំង ស្របពេលដែលសីតុណ្ហភាពពិភពលោក កាន់តែក្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។ លើសពីនេះ
ទៅទៀត អ្នកវិទ្យាសាស្រ្តមួយចំនួន ក៏បានបញ្ជូននាវាមុជទឹក ទៅក្នុងតំបន់ប៉ូល ដើម្បីធ្វើការស្វែង
យល់ពីដំណើររលាយនៅក្នុងតំបន់នោះ។
បន្ទាប់ពីមានការស្រាវជ្រាវពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្ត ជារួម ក៏បានបញ្ជាក់អះអាងថា តំបន់ប៉ូល
ក៏ដូចជាដុំទឹកកកនៅក្នុងតំបន់នោះ មានការប្រែប្រួលយ៉ាងខ្លាំង ដែលមូលហេតុចម្បងបណ្តាលមក
ពីបំរែបំរួលអាកាសធាតុសកល ដែលវាគឺជាហានិភ័យមួយខ្ពស់ ដែលអាចធ្វើអោយដុំទឹកកកឆាប់
រលាយ នឹងអាចធ្វើកំរិតកំពស់ទឹកសមុទ្រកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជារួមអ្នកវិទ្យាសាស្រ្តក៏បានបញ្ជាក់បន្ថែមថា ដុំទឹកកកនៅក្នុងតំបន់ប៉ូលអាចនឹងរលាយបាត់ទាំងស្រុង
ក្នុងរយៈពេលជាង 10 ឆ្នាំទៀត ប្រសិនណា បើគ្មានការអន្តរាគមន៍ណាមួយនោះទេ ស្របពេលដែល
ពិភពលោកកំពុងតែត្រូវបានគំរាមគំហែងដោយបំរែបំរួលអាកាសធាតុជាសកល៕
ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail