នៅពេលអ្នកចូលទៅក្នុងតំបន់ ឬកន្លែងណាមួយដែលមានភាពត្រជាក់ខ្លាំង ហើយអ្នកបាន
ឮសូរខ្យល់ក្នុងត្រចៀក នោះបានន័យថា ប្រព័ន្ធត្រចៀករបស់អ្នកកំពុងប្រឈមនឹងបញ្ហា
របួស។
ពេលហឹងត្រចៀក គួរតែទៅអោយគ្រូពេទ្យពិនិត្យ
ភាពត្រជាក់គឺពិតជាអាចធ្វើអោយត្រចៀករបស់អ្នកមានបញ្ហា។ នៅពេលត្រជាក់ សរសៃ
ឈាមនឹងត្រូវរួញ បណ្ដាលអោយឈាមមិនអាចរត់ទៅកាន់ផ្នែកខាងក្នុងរបស់ត្រចៀក ប៉ុន្ដែ
ប្រសិនមិនប្រញាប់ធ្វើអោយសរសៃឈាមដូចដើម ដើម្បីអោយឈាមរត់ទៅចិញ្ចឹមកោសិកា
សសៃប្រសាទផ្នែកខាងក្នុងត្រចៀក អ្នកអាចនឹងត្រូវថ្លង់។
បច្ចុប្បន្ន គេហដ្ឋានមួយចំនួនត្រូវបានគេបំពាក់ម៉ាស៊ីត្រជាក់ ដូច្នេះវាអាចប៉ះពាល់ដល់កូន
តូចៗនៅពេលពួកគេត្រូវរងាខ្លាំង ព្រោះថារាងកាយរបស់មនុស្សពេញវ័យ និងក្មេងតូចគឺមាន
ភាពខុសគ្នា ក្មេងតូចៗអាចចាញ់រងាជាងមនុស្សពេញវ័យ។
ប្រសិនក្មេងតូចត្រូវស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំង ពួកគេអាចទទួលរងផលប៉ះពាល់ដែល
អាចបណ្ដាលអោយថ្លង់ជាដើម។
មនុស្សពេញវ័យជាច្រើន ក្រោយពីក្រោកពីគេង ពួកគេមានអារម្មណ៍ថាត្រូវហឹងត្រចៀកយ៉ាង
ខ្លាំង តែពួកគេអាចដឹងបានពីផលមិនល្អនេះ រួចក៏ទៅពេទ្យ ប៉ុន្ដែចំពោះក្មេង ជាពិសេសក្មេង
តូចៗ ពួកគេមិនអាចនិយាយប្រាប់ពុកម្ដាយរបស់ពួកគេពីប្រការនេះ។
ទប់ស្កាត់បញ្ហាខាងលើ
ត្រចៀកងាយនឹងត្រូវប្រឈមនឹងបញ្ហាច្រើន ដូច្នេះគួរតែថែទាំអោយបានល្អ
គ្រាន់តែយកចិត្តទុកដាក់បន្ដិច នោះអ្នកនឹងអាចការពារគ្រោះថ្នាក់បានមួយជីវិត ៖
១. អ្នកមិនគួរបើកម៉ាស៊ីនត្រជាក់ក្រោម ២៥អង្សានោះទេ។
២. នៅពេលមកពីខាងក្រៅ រាងកាយកំពុងមានកំដៅខ្ពស់ អ្នកក៏មិនត្រូវងូតទឹកត្រជាក់ភ្លាមៗ
នោះដែរ។
៣. ទារកក៏មិនត្រូវអោយគេងក្នុងបន្ទាប់មានបើកម៉ាស៊ីត្រជាក់។
៤. នៅពេលមានអាការៈហឹងត្រចៀក ស្ដាប់មិនសូវឮ គួរតែទៅអោយពេទ្យពិនិត្យមើលភ្លាម។
ចំពោះទារក គួតែចាក់ថ្នាំបង្កា រីឯក្មេងធំបន្ដិច នៅពេលឃើញពួកគេស្ដាប់មិនច្បាស់ រៀន
ខ្សោយ នោះគួរតែយកពួកគេទៅអោយគ្រូពេទ្យពិនិត្យ។
សោតវិញ្ញាណគឺជាវិញ្ញាណសំខាន់បំផុតមួយក្នុងចំណោមវិញ្ញាទាំង ៥ ដែលមនុស្សទទួលបាន
ពីកំណើត ចូរថែរក្សាអោយបានល្អ ដើម្បីជីវិតមានសុភមង្គល៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ld