ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីជំទង់វ័យ ១៥ ឆ្នាំម្នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់
បង់ជីវិតយ៉ាងអណោចអធម បន្ទាប់ពីមានឆ្លាមកំណាចមួយក្បាល បើកការវាយប្រហារ ត្រ
បាប់ហែកស៊ីជាពីរ នៅឯឆ្នេរសមុទ្រ Reunion ប្រទេសបារាំង នេះបើយោងតាមការដកស្រង់
អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
ដោយឡែក អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា ក្មេងស្រីជំទង់រូបនេះអំឡុងពេលនៃការវាយ
ប្រហារ គេចុះលេងទឹកសមុទ្រ មានចម្ងាយត្រឹមតែ ៣ ទៅ ៥ ម៉ែត្រតែប៉ុណ្ណោះ ហើយបើ
និយាយពីសោកនាដកម្ម ដែលបានកើតឡើងទៅលើក្មេងស្រីរូបនេះវិញ គឹបានកើតឡើង
នៅវេលាម៉ោងប្រមាណជាង ២ និង ៣០ នាទីរសៀល (ម៉ោងក្នុងស្រុកប្រទេសបារាំង) ។
យ៉ាងណាមិញ បើយោងតាមសម្តីលោក Gina H oarau ជានាយកចាត់ការទូទៅខាងសុខ
សុវត្ថិភាពសាធារណៈអោយដឹងថា ផ្នែកខ្លះនៃរាងកាយជនរងគ្រោះ ត្រូវបានដាច់ទៅជាចំ
ណីអាហារឆ្លាមកំណាចមួយក្បាលនោះ ខណៈពេលដែលការវាយប្រហារលើកនេះ ពិតជា
បង្កអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះតែឆ្លាមកំណាច ហ៊ានបើកការវាយប្រហារ
កៀកទៅនឹងឆ្នេរសមុទ្រមែនទែន។
គួររំឭកផងដែរថា ក្មេងស្រីជំទង់ដែលជាជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះ រួមទាំងស្រ្តីជា
ម្តាយ បានមកលេងឆ្នេរសមុទ្រមួយនេះ នាឱកាសមកលេង និងសួរសុខទុក្ខឪពុករបស់ខ្លួន
ដែលបានបំរើការនៅក្នុងតំបន់នេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ