បើយោងទៅតាមវិទ្យាស្ថានឯកទេសខាងជម្ងឺកុមាររបស់សហរដ្ឋអាមេរិកបានអោយដឹង
ថា វាគ្មានសារៈសំខាន់អ្វីណាស់ណានោះទេ ក្នុងការអប់រំកុមារតាមកញ្ជក់ទូរទស្សន៍ ។
លើសពីនេះទៅទៀត វិទ្យាស្ថានមួយនេះក៏បានបញ្ជាក់បន្ថែមថា ការអនុញ្ញាតអោយ
កុមារតូចៗមើលវីដែអូ ឬកម្មវិធីតាមទូរទស្សន៍ ទោះបីជាវាមានផលប៉ះពាល់វិជ្ជមាន
ក៏មានផលប៉ះពាល់អវិជ្ជមានផងដែរ។
បើយោងទៅតាមការសិក្សាស្រាវជ្រាវ ទៅលើបញ្ហាមួយនេះ ក្នុងការអនុញ្ញាតអោយទារកមើល
ទូរទស្សន៍ ចាប់តាំងពីឆ្នាំ ១៩៩៩ មក បានអោយដឹងថា ទារកទាំងអស់នោះពុំទាន់បានដឹងច្បាស់
នៅឡើយទេ ថាតើកំពុងតែមានអ្វីកើតឡើងនៅលើកញ្ជក់ទូរទស្សន៍ លុះត្រាពួកគេមានអាយុដល់
២ ឆ្នាំសិនទើបអាចយល់ដឹងច្បាស់។
ប្រសិនបើលោកអ្នកជាមាតាបិតារបស់ទារកតូចៗនោះ បានធ្វើការបិទទូរទស្សន៍នាពេលរាត្រីនោះ
វាគឺជាការប្រសើរមួយក្នុងការអោយទារកគេងបានស្កប់ស្កល់ ផ្ទុយទៅវិញ ប្រសិនណាបើមិនធ្វើ
ដូច្នោះទេ នោះវានិងមានផលប៉ះពាល់អវិជ្ជមានទៅដល់ទារក ដែលអាចធើ្វអោយអារម្មណ៏របស់
គេមិនល្អ ក៏ដូចជាអកប្បកិរិយា និងការរៀនសូត្ររបស់គេនាពេលអនាគត ពិបាកក្នុងការចាប់យក
គួរបញ្ជាក់ផងដែរថា បើយោងទៅតាមការស្រាវជ្រាវរបស់វិទ្យាស្ថានអភិវឌ្ឍន៏ចិត្តគំនិតរបស់ទារក
បានអោយដឹងថា នៅពេលដែលទារកចំណាយពេលច្រើននៅមុខកញ្ជក់ទូរទស្សន៍ នោះវានិងអាច
ពន្យាពេលក្នុងការលូតលាស់ ក៏ដូចជាការអភិវឌ្ឍន៏ បញ្ញានិងស្មារតីរបស់ទារក។
ផ្ទុយទៅវិញ លោកអ្នកជាមាតាបិតាគួរណាចំណាយពេលអោយបានច្រើនក្នុងការលេងជាមួយទា
រកជជែកកំសាន្ត ដែលវាគឺជាអត្ថប្រយោជន៏ក្នុងការអភិវឌ្ឍន៏ បញ្ញានិងស្មារតីរបស់ទារក។
មិនត្រឹមតែប៉ុណ្ណោះ បើតាមដំបូន្មានរបស់អ្នកជំនាញបានអោយដឹងថា លោកអ្នកត្រូវធានាអោយ
បានថាទារកបានចំណាយពេលវេលារបស់គេក្នុងការលេងតែម្នាក់ឯង ដោយវាគឺជាអត្ថប្រយោជន៏
មួយដល់ល្អបំផុត អាចអោយខ្លួនគេផ្ទាល់ចេះដោះស្រាយបញ្ហាកើតមានឡើងចំពោះមុខ ធ្វើការ
លេងដោយមានការវិភាគ និងចេះមានគំនិតច្នៃប្រឌិតផងដែរ។
លោកអ្នកត្រូវបា្រកដអោយបានថា នៅពេលដែលក្មេងមានអាយុក្រោម ២ ឆ្នាំមិនត្រូវអោយគេនៅ
មុខកញ្ជក់ទូរទស្សន៍ច្រើនពេកនោះទេ ដែលវាគឺជាផលប៉ះពាល់អវិជ្ជមានមួយទៅលើទារក នេះបើ
យោងទៅតាមការស្រាវជ្រាវរបស់វិទ្យាស្ថានសហរដ្ឋអាមេរិក៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth