CamNews

ព័ត៌មានអន្តរជាតិ 

ប្រកាសអាសន្ន ខណៈក្រុង ធំបំផុត របស់ប្រទេស អាចនឹងរងការវាយប្រហារ រលកយក្ស ស៊ូណាមិ កំពស់ ៧ ម៉ែត្រ

ព័ត៌មានអន្តរជាតិ ៖ ទីក្រុងការ៉ាជី ដែល ជាទីក្រុងធំ​​  ជាងគេ របស់ ប៉ាគីស្ថាន បានផ្តល់កន្លែងសម្រាប់ មនុស្ស  ជ្រកកោន ជាង ១៨លាននាក់ អាចនឹងរងការវាយប្រហារគ្រោះរញ្ជួយដី ស៊ូណាមី នេះបើតាម ព័ត៌មាន Channel News Asia ចេញផ្សាយនៅរាត្រីថ្ងៃពុធនេះ   ដោយដកស្រង់ សំដីរបស់ មន្ត្រីព្យាករ ណ៍ គ្រោះរញ្ជួយដី។ ការព្យាករណ៍នេះបានធ្វើឡើង ដោយក្រុមការងារអង្គការសហប្រជាជាតិ ផ្អែកលើ គ្រោះរញ្ជួយដីកម្រិត ៩រ៉ិចទ័រ  ដែ លអា ចវាយ  ប្រហារទីក្រុង  Makran  Trench នៅតាមបណ្តោយឆ្នេរ ប៉ាគីស្ថាន។ ប្រសិនបើករណីនេះកើតឡើង ដូចការព្យាករណ៍មែននោះ វានឹងបង្កើតនូវទឹករលក ដែល មានកម្ពស់រហូតទៅដល់ ៧ម៉ែត្រ ដែលអាច   វាយ ប្រហារទីក្រុងការ៉ាជី ក្នុងរយៈពេល មួយម៉ោងកន្លះ ប៉ុណ្ណោះ៕


ប្រភព ៖ ដើមអម្ពិល និង Channelnewsasia


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Mosque