នៅថ្ងៃមួយ មានមិត្តភក្តិជិតស្និទ ៤នាក់ អង្គុយជជែកគ្នាលេង ដោយនិយាយពីរឿងមិនសប្បាយ
ចិត្ត ព្រោះតែម៉ែធ្វើដាក់ខ្លួន។
- អ្នកទី១៖ ម៉ែមិនឲ្យលុយចាយច្រើនសោះ ពិតជាធុញមែន !
- អ្នកទី២៖ Online chat តែបន្តិចក៏ស្តីឲ្យដែរ ពិតជាគួរឲ្យធុញណាស់ !
- អ្នកទី៣៖ ដើរលេងយប់បន្តិច ក៏ប្រញាប់ហៅត្រលប់មកផ្ទះវិញឆាប់ៗ, ខ្ញុំមិនមែននៅក្មេងទៀត
ឯណា ធុញដល់ ក ហើយ !
អ្នកទី៤ នៅតែស្ងៀម មិនឃើញនិយាយពីរឿងមិនសប្បាយចិត្តអ្វីទាំងអស់។
- និយាយអញ្ចឹង ម៉ែរបស់ឯង មានដែលធ្វើអ្វី ឲ្យឯងមិនសប្បាយចិត្តអត់? អ្នកទី១ សួរទៅអ្នកទី៤ !
- ទេ! កាលពីម៉ែខ្ញុំនៅរស់ គាត់តែងតែធ្វើឲ្យខ្ញុំសប្បាយចិត្តរហូត។ អ្វីដែលគាត់បានធ្វើ សុទ្ធតែ
ដើម្បីកូនបានល្អ ទៅថ្ងៃក្រោយ។
អ្នកទី៤ ញញឹម ហើយបាននិយាយបន្តថា៖ "អ្នកណាដែលនៅមានម៉ែ សូមស្រលាញ់គាត់ឲ្យបាន
ច្រើន" ៕
ដោយ៖ សិលា
ប្រភព៖ LNCS