ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន ដែលទើបតែបានចេញ
ផ្សាយដោយគេហទំព័របរទេស ដឹមីរ័រ កាលពីពេលកន្លងទៅនេះ អោយដឹងថា បុគ្គលិកផ្សារ
ទំនើបម្នាក់ បានរកឃើញកូកាអ៊ិន រត់ពន្ធខុសច្បាប់ មានទម្ងន់ដល់ទៅ ១០០ គក លាក់ក្នុង
ឡាំងផ្លែចេក។
គួរបញ្ជាក់ផងដែរថា រំពេចនោះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានរកឃើញកូ
កាអ៊ិន ក្នុងចំនួនមួយដ៏ច្រើនបែបនេះ នៅឯប្រទេស Denmark បន្ទាប់ពីមានការដឹកជញ្ជូន
មកពីប្រទេស Colombia ។
គ្រឿងញៀនប្រភេទនេះ ត្រូវបានរកឃើញ បន្ទាប់ពីបុគ្គលិកម្នាក់ រាងមានអារម្មណ៍ប្លែក
ហេតុអី្វក៏ឡាំងមួយនេះ មានទម្ងន់ធ្ងន់ជាងឡាំងផ្លែឈើដទៃទៀត ។ ដោយឡែក បន្ទាប់ពី
មានការរកឃើញសារធាតុញៀនមួយនេះដោយចៃដន្យ ក្រុមមន្រ្តីប៉ូលីសក៏បានធ្វើការស្រាវ
ជ្រាវ និង បានរកឃើញសារធាតុញៀនប្រភេទនេះ នៅក្នុងឡាំងដទៃមួយចំនួនផ្សេងទៀត
ផងដែរ ក្នុងក្រុង Copenhagen ប្រទេស Denmark ។
ដោយឡែក មកទល់នឹងពេលនេះ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងធ្វើការតាមដានស៊ើបអង្កេត
ខណៈពេលដែលក្រុមហ៊ុននាំចូល ក៏កំពុងតែ ធ្វើការទាក់ទងជាមួយដៃគូ ផ្គត់ផ្គង់របស់ខ្លួន
នៅឯប្រទេស Colombia ដើម្បីធ្វើការស្រាយបំភ្លឺ ក៏ប៉ុន្តែករណីមួយនេះ មិនមានបុគ្គលណា
មួយត្រូវបានចាប់ឃាត់ខ្លួននោះទេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ មីរ័រ