CamNews

ប្លែកៗ 

វីដេអូ៖ ស្ទើរតែមិនជឿ ខណៈបុរសម្នាក់ ចាប់គោឈ្មោលទម្ងន់ ២០០គីឡូក្រាម​ បោកផ្ទប់នឹងដី

 
ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពវីដេអូ​ នៃបុរសម្នាក់ ដែលបានបោកសត្វគោឈ្មោល
ដ៏ធំមួយ ផ្ទប់នឹងដី គឺបានធ្វើអោយមនុស្សជាច្រើន  មានការភ្ងាក់ផ្អើល និងកោតសរសើរ ពី
ភាពខ្លាំង របស់បុរសនោះផងដែរ។

 

រឿងរ៉ាវនេះ បានកើតឡើងនៅលើដងផ្លូវប្រជុំជនមួយ ក្នុងទីក្រុង Malaga ប្រទេសអេស៉្បាញ
ខណៈបុរសចាប់គោឈ្មោលផ្ទួលទៅនឹងដីនោះ  មិនត្រូវបានគេប្រាប់ពីអត្ដសញ្ញាណឡើយ
តែគ្រាន់ដឹងថា គាត់មានពាក់អាវពណ៌ក្រហម និងមានមាឌធំល្មម។  ទោះបីជាយ៉ាងណាក៏
ដោយ បន្ទាប់ពីបុរសនោះ ចាប់គោដែលមានទម្ងន់ ២០០គីឡូក្រាម ផ្ទួលទៅដីហើយ ក៏មាន
អ្នកដំណើរ និងក្រុមអាជ្ងាធរប៉ូលីស ជួយអន្ដារគមន៍បន្ថែមទៀតដែរ។  នេះជាវីដេអូក្លីប សូម
ចុចដើម្បីមើល៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymail


Tags: unbelievable man bull animal Spain