CamNews

ព័ត៌មានអន្តរជាតិ 

ឃាត់ខ្លួន គូស្វាមី ភរិយា មួយគូរ ក្រោយសម្លាប់ម្តាយ យកសាកសព ញាត់ក្នុងវាលី នៅលើកោះ បាលី

ព័ត៌មានអន្តរជាតិ ៖ ជនជាប់ចោទ ជាជនជាតិ អាមេរិក ពីររូប ត្រូវបានចាប់ឃាត់ខ្លួន និងរងការចោទ ប្រកាន់ ដោយរង់ចាំតែផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ក្នុងករណីឃាតកម្ម សម្លាប់ស្រ្តីម្នាក់ ញាត់ចូល ទៅក្នុងវាលី នៅខាងក្រៅ សណ្ឋាគារ មួយកន្លែង ក្នុងប្រទេស ឥណ្ឌូនេស៊ី នេះបើតាមការគូសបញ្ជាក់ អោយដឹងពីមន្រ្តីប៉ូលីស ផ្លូវការ កាលពីថ្ងៃសុក្រ កន្លងទៅនេះ មកពី កោះបាលី ។

ស្ថិតនៅក្នុងវ័យទើបតែ ១៩ ឆ្នាំ Heather Mack និង Tommy Schaefer វ័យ ២១ ឆ្នាំ ទាំងពីរនាក់ជាប្តី ប្រពន្ធមកពីក្រុង Chicago សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរ ប្រចាំកោះបាលី ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ឃាតកម្ម សម្លាប់ម្តាយរបស់នាង Heather Mack គឺលោកស្រី Sheila von Weise Mack វ័យ ៦១ ឆ្នាំ នេះបើតាមការអះអាង ក៏ដូចជា ការផ្តល់នូវកិច្ចសម្ភាសន៍ ពីសំណាក់ មេបញ្ជាការ ប៉ូលីសជាន់ខ្ពស់ ប្រចាំកោះ បាលី លោក Col. Djoko Hari ។

គួរបញ្ជាក់ថា រឿងហេតុការណ៍សម្លាប់មនុស្ស ញាត់ចូល ក្នុងវាលីមួយនេះបែកការណ៍ទៅបានបន្ទាប់ អ្នកបើករថយន្តតាក់ស៊ីម្នាក់ រាយការណ៍ ទៅមន្រ្តីប៉ូលីស ថាវាលីមួយ ដែលបានទុកចោល ពីសំណា ក់ប្តីប្រពន្ធមួយគូ នៅលើ ឡានតាក់ស៊ី របស់ខ្លួននោះ មានឈាម ។ របាយការណ៍ បន្តអោយដឹងថា ប្តីប្រពន្ធទាំងពីរ បានចាកចោល វាលី នៅលើឡានតាក់ស៊ី មួយគ្រឿងនោះ រួចប្រាប់អ្នកបើកបរ ថា ខ្លួននឹងមិនត្រលប់មកវិញទេ មុននឹងចូលទៅក្នុងសណ្ឋាគារ បាត់ស្រមោលតែម្តង ។

ក្នុងរយៈពេល មិនដល់ ២៤ ម៉ោង ស្រួលបួលផង ប្តីប្រពន្ធទាំងពីរនាក់ ត្រូវបានអាជ្ញាធរ ធ្វើការចាប់ ឃាត់ខ្លួន នៅព្រឹកថ្ងៃបន្ទាប់ នៅឯសណ្ឋាគារ មួយផ្សេងទៀត មានរយៈចម្ងាយប្រមាណ ១៥ គ.ម ពី សណ្ឋាគារ ដែលពួកគេស្នាក់នៅ លើកដំបូង ទីកន្លែងដែលមានករណីឃាតកម្ម​ សម្លាប់មនុស្ស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news World news Breking news Unt news plane crash Indonesia Jakatar Bali