កាលពីវេលាម៉ោង ៧និង ១៥នាទីយប់ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១២ នៅក្នុងមជ្ឈមណ្ឌលកោះ
ពេជ្រ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានកើតឡើងករណីមួយដ៏គួរឲ្យភ្ញាក់
ផ្អើល។ មានក្រុម យុវជនចំនន៣ក្រុមដែលមាន ចំនួនមនុស្សជាង២០នាក់អ្នកខ្លះមានដាវសាមរ៉ៃ
អ្នកខ្លះមានកាំភ្លើង និងដំបងបាន មកដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ នៅក្នុងទីធ្លាកោះពេជ្រ
ដោយមិនខ្លាច អាជ្ញាធរ ក៏ដូចជាសន្តិសុខយាមនៅក្នុងមជ្ឈមណ្ឌលនោះឡើយ។
យោងតាមប្រភពព័ត៌មាន កាសែតដើមអំពិល នាំពាក្យពីមន្រ្តីកងរាជអាវុធហត្ថ ខណ្ឌចំការមនបាន
ឲ្យដឹងថា កងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនយុវជនចំនួន៧នាក់ និងដកហូតបានម៉ូតូ២
គ្រឿង កាំភ្លើងខ្លី មួយដើមនិងឧបករណ៍ សម្រាប់ប្រយុទ្ធ ជាច្រើនទៀត។ យុវជន៧នាក់ដែលឃាត់
ខ្លួនខាងលើនេះរួមមានក្រុមទី១ មានគ្នាបីនាក់ទី១ឈ្មោះ មាស សេងសុវណ្ណ ភេទប្រុស អាយុ ២១
ឆ្នាំស្នាក់នៅ ភូមិត្នោតជ្រុំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទី២ឈ្មោះ សោម ស៊ីម ភេទប្រុស អាយុ
២១ឆ្នាំ ស្នាក់នៅក្នុងបូរី ស៊ីធីហោស៍ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ និងទី៣ ឈ្មោះ ម៉ារ៉ា
ដូហ្ស៊ូណា ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់ផ្ទះលេខ ២៨ ផ្លូវលេខ ៣៦៨ សង្កាត់បឹង កេងកងទី១ខណ្ឌ
ចំការមន ។ ហើយក្រុមទី២មានគ្នា៦នាក់តែ ឃាត់ខ្លួនបានតែម្នាក់គឺមានឈ្មោះ មិច សុវណ្ណរដ្ឋ ភេទ
ប្រុស អាយុ ១៧ឆ្នាំ ជាសិស្សរៀននៅសាលា ឥន្ទ្ររទេវី ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
( ជាម្ចាស់កាំភ្លើង) និងក្រុមទី៣ត្រូវឃាត់ខ្លួនបានចំនួន៣នាក់រួមមាន ទី១ឈ្មោះ ឡាយ គឹមឡុង ភេទ
ប្រុស ១៨ឆ្នាំ ជាសិស្សនៅវិទ្យាល័យសុគន្ធរ ស្នាក់នៅភូមិត្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជ័យ
ទី២ឈ្មោះ ហែម ចាន់សុខា ភេទប្រុស អាយុ ១៩ឆ្នាំជាសិស្សនៅវិទ្យាល័យយុគន្ធរ ស្នាក់នៅផ្ទះ
លេខ ២១Eo ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ទី៣ឈ្មោះ ហេង សម្បត្តិ អាយុ
២០ឆ្នាំ ជាសិស្សនៅវិទ្យាល័យយុគន្ធរស្នាក់នៅផ្ទះលេខ ៤២ Z ផ្លូវលេខ ៣៦០ សង្កាត់កេងកង
ទី៣។
មិច សុវណ្ណរដ្ឋ (ជាម្ចាស់កាំភ្លើង)
បើតាមម្តីឈ្មោះ មិច សុវណ្ណរដ្ឋ (ជាម្ចាស់កាំភ្លើង)បានឲ្យដឹងថាមុនពេលកើតហេតុរូបគេរួមទាំង
មិត្តភក្កិចំនួន៥នាក់ទៀតកំពុងអង្គុយ លេងនៅលើក បង់ក្នុង ទីធ្លាកោះពេជ្រ ខណៈនោះស្រាប់តែ
មានក្រុមទី៣មានគ្នាជា ច្រើននាក់បានជិះម៉ូតូយកដុំថ្មមកគប់លើពួកគេហើយ និងបន្តទៅគប់លើ
ក្រុមទី១ថែមទៀត ភ្លាមៗនោះក្រុមទី១មិនបាននិយាយស្តីអ្វីទាំងអស់ក៏ដើរ សំដៅមកវាយលើរូប
គេប្រាវតែម្តងធ្វើឲ្យ មានការភ្ញាក់ផ្អើលពីសំណាក់ បងប្អូន ប្រជាពលរដ្ឋ និងក្រុមសន្តិសុខនៅក្នុង
ទីធ្លាកោះពេជ្រទូរស័ព្ទ ហៅកម្លាំងកងរាជអាវុធមកឃាត់ខ្លួនរូប គេរួមទាំងបក្ខ ពួក៦នាក់ទៀតតែម្តង
ទៅ។
បច្ចុប្បន្នយុវជនទាំង៧នាក់ នេះត្រូវកងរាជអាវុធ ធ្វើការឃុំខ្លួន បណ្តោះអាសន្នសិនរងចាំកសាង
សំនុំបញ្ជូនទៅតុលាការ៕
ដោយ៖ ណាវី
ប្រភព៖ ដើមអំពិល