CamNews

ម៉ូតូ 

ពិព័រណ៍ម៉ូតូអន្តរជាតិដ៏ធំ លើកដំបូង នៅក្នុងប្រទេសកម្ពុជា

ពិព័រណ៍ម៉ូតូធំ ដែលមានឈ្មោះថា “1st First Phnom Penh Bike Week” ក្រោមប្រធានបទ “បើកបរ
ដោយសុវត្ថិភាព” បានត្រូវធ្វើឡើង រយៈពេល២ថ្ងៃ ក្នុងថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០១២នេះ។
នេះជា ពិព័រណ៍ម៉ូតូអន្តរជាតិដ៏ធំ លើកដំបូង នៅក្នុងប្រទេសកម្ពុជា។

ការពិព័រណ៍ម៉ូតូអន្តរជាតិលើកទី១ មានម៉ូតូប្លែកៗ ចូលរួមដាក់តាំងបង្ហាញ ច្រើនជាង ២៥០ ដែល
មកពីប្រទេសនានា មួយចំនួនដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ហើយក្នុងនោះ មានប្រមាណ
៨៦ម៉ូតូ ជារបស់សមាជិកកម្ពុជាផងដែរ ។

ប្រធាន CBC លោក Yoong Kee Gin បានឲ្យដឹងថាការពិព័រណ៍ម៉ូតូអន្តរជាតិលើកទី១នេះ គឺធ្វើឡើង
ដើម្បីបង្កើតភាពទាក់ទាញ ខាងវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាស្វែងរកមូលនិធិ
ពីបណ្តាក្រុមហ៊ុន សប្បុរសជន ក្នុង និង ក្រៅស្រុក ជួយដល់កម្មវិធីសប្បុរសធម៌នានា ជាពិសេស
ជួយដល់ អង្គការ Operation Smile វះកាត់ កុមារមាត់ឆែប នៅក្នុងប្រទេសកម្ពុជា ឱ្យមានមុខមាត់ស្អាត
បាតផងដែរ ។
រូបមួយចំនួនក្នុងពិព័រណ៍ “1st First Phnom Penh Bike Week” ៖

 

 

 

 

 

 

ដោយ៖ មិនា


Tags: exhibition koh pich motor