អំពើហឹង្សាដ៏បង្ហូរឈាមបានផ្ទុះឡើងជាបន្ដបន្ទាប់នៅក្រុង Cairo របស់ Egypt នៅមុនការបោះ
ឆ្នោតប្រធានាធិបតិ បណ្ដាលអោយមនុស្សយ៉ាងហោច ២០នាក់ ត្រូវបាត់បង់ជីវិត បន្ទាប់ពីភាព
តានតឹងបានកើតឡើងក្នុងរយៈពេល ៣សប្ដាហ៍។
របបផ្ដាច់ការដែលដឹកនាំដោយលោកប្រធានាធិបតិ Hosni Mubarak ត្រូវបានផ្ដួលរំលំក្រោយពី
ការក្រោកឡើងប្រឆាំងកាលពី ១៤ខែមុន។ ពេលនេះប្រជាជន Egypt កំពុងត្រូវការរដ្ឋាភិបាល
ផ្លូវការមួយដែលកើតឡើងដោយការបោះឆ្នោត។
តាមគម្រោង ប្រជាជន Egypt នឹងចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតិ និងរដ្ឋាភិបាលថ្មី
ក្រោយពីរបបចាស់បានដួលរលំកាលពីថ្ងៃទី ២៥ ឧសភា។ ប៉ុន្ដែអំពើហឹង្សាដ៏បង្ហូរឈាមនៅតែ
កើតមានឡើងជាបន្ដបន្ទាប់នៅរដ្ឋធានី Cairo។
ដុំថ្ម ដប គ្រាប់បែកសាំង ដំបង ជាដើមត្រូវបានក្រុមបាតុករទាំងសងខាងប្រើប្រាស់ដើម្បីវាយ
ប្រហារទៅវិញទៅមក។ ក្រៅពីនេះ គេក៏បានឮសម្លេងកាំភ្លើងផងដែរ។
AFP បានរាយការណ៍ថា កងទ័ពត្រូវបានគេដាក់ពង្រាយនៅក្នុងរដ្ឋធានី Cairo ដើម្បីដោះស្រាយ
អំពើហឹង្សានេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing