CamNews

កីឡាអន្តរជាតិ 

ម្តាយរបស់កីឡាករប្រកួត MMA ម្នាក់ឡើងតោងចូលក្នុងសង្វៀន ពេលកូនសន្លប់ ផ្អើលអស់កីឡាករនិង ទស្សនិកជន

ជាម្តាយគាត់ តែងតែខ្វល់ខ្វាយ ពីសុខភាព និងអាយុជីវិត របស់កូនព្រោះ ខំចិញ្ចឹមរាំឆ្នាំ ហើយទំរាំ ធំពេញវ័យ រូបរាងកាយ មាំមួនហើយ ទៅអោយស្លាប់ ទទេៗ មិនបានឡើយ ។ ដូចជាម្តាយ ម្នាក់​នេះ នៅក្នុងវីដេអូ នៅខាងក្រោមនេះ អញ្ចឹងគាត់ បានធ្វើអោយ មានការភ្ញាក់ផ្អើល យ៉ាង​ខ្លាំង​ដ​ល់ កីឡាករនិង ទស្សនិកជន ។

Defeated: Fisher was jumped on from behind and couldn't get out of the headlock

ហេតុការណ៍ មួយបានកើតឡើង​ នៅសង្វៀនប្រកួត MMA រដ្ឋ Ohio សហរដ្ឋអាមេរិក ដែលមាន ឈ្មោះ​ថា OFC (Ohio Fight Championship) ។ ក្នុងជំនួប រវាងកីឡាករ Joe Fisher និង Caleb Frasher ម្តាយរបស់ Joe Fisher ក៏បានមកចូល ទស្សនាផ្ទាល់ផងដែរ ។ ក្នុងទឹកទី ១ Joe ត្រូវបាន Caleb ចាប់ឃ្លេរ ពីក្រោយ ហើយ រឹតក ជាប់មិនលែង រហូតដល់ធ្វើអោយ Joe សន្លប់ឈឹង ។ នៅពេលដែលអជ្ញាកណ្តាល ចូលទៅ ពិនិត្យស្រាប់ តែមានការ ភ្ញាក់ផ្អើលយ៉ាង ខ្លាំងដោយសារ ម្តាយរបស់ Joe Fisher បានឡើងតោង ទ្រង់សង្វៀន ចូលមកក្នុងសង្វៀន ដើម្បីមើល កូនថា យ៉ាង ម៉េចទៅហើយ ។ គ្រាន់តែចូល មកដល់ ភ្លាមគាត់ បានស្រែកពេញ សង្វៀនហើយ បើ យើងមើលទៅ Caleb វិញចង់ភ័យខ្លាច ម្តាយរបស់ Joe ជាងពេល វាយគ្នា ជាមួយ Joeទៅទៀត ។ ក្រោយមកអជ្ញារកណ្តាល បានអោយគេ យកម្តាយរបស់ Joe ចេញពីសង្វៀន ។ ទស្សនាវីដេអូ នៅខាងក្រោមនេះ ៖

Angry: Joe Fisher's mum jumped into the cage to check how her son was after being choked

Disgruntled: She came racing into the ring and told the referee what's for


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: mma boxing fighting ufc ohio