CamNews

កីឡាអន្តរជាតិ 

Real Madrid ទិញបាននិងបង្ហាញខ្លួន James Rodriguez ជាផ្លូវការហើយ

បន្ទាប់ពីបាន ប្រកាសអំពី ការចចារ បានសំរេចលើតំលៃ នៃការទិញកីឡាករ James Rodriguez យុវជនសញ្ជាតិ កូឡុំប៊ី រួចមកថ្ងៃនេះ James Rodriguez បានមកដល់ទឹកដី Real Madrid ហើយ។



Real Madrid បានធ្វើកម្មវិធីបង្ហាញខ្លួន James Rodriguez ជាផ្លូវការនៅ ទឹកដីខ្លួនដោយកីឡាករ ម្នាក់នេះផ្ទេរចេញពីក្រុម Monaco ក្នុងតំលៃមួយយ៉ាងថ្លៃគឺ ៦០ លានផោន ។ Real Madrid បាន ចុះកុងត្រា ៦ ឆ្នាំជាមួយនិងកីឡាករ Rodriguez ។ កីឡាករ Rodriguez បានធ្វើអោយក្រុមបាល់ ទាត់ល្បីៗចាប់អារម្មណ៍ មកលើខ្លួនយ៉ាងខ្លាំង ក្នុងព្រឹត្តិការណ៍ World Cup កន្លងទៅនេះ ។



James Rodriguez នឹងពាក់អាវលេខ ១០ ហើយកីឡាករនេះផងដែរ ក៏បានក្លាយជាកីឡាករដែល មានតំលៃផ្ទេរថ្លៃចំណាត់ថ្នាក់ទី ៤ ផងដែរបន្ទាប់ពី សិស្សច្បងដូចជា Ronaldo, Bale និង Suarez ជាដើម ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 

 


Tags: star football james rodriguez real madrid monaco