សិង្ហបុរី ៖ បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន Asia-
one បានអោយដឹងថា ប្រជាជនសិង្ហបុរីប្រមាណជាង 26,000 នាក់បានប្រមូលផ្តុំគ្នានៅឯ
Marina Bay ដើម្បីធ្វើការប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី 47 កាលពីថ្ងៃទី 09 សីហា
ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ប្រជាជនសិង្ហបុរីទាំងអស់ស្ថិតនៅក្នុងសំលៀកបំពាក់ពណ៌ក្រហមស្រស់ខណៈ
ពេលដែល ពួកគេបានទន្ទឹងរង់ចាំ ក្នុងការទស្សនានូវក្បួនព្បុះហយាត្រា ក្នុងការប្រារព្វពិធីបុណ្យឯក
រាជ្យជាតិលើកទី 47 នេះ។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីរំលឹកខួប ការប្រារព្វពិធីបុណ្យឯករាជ្យជាតិលើកទី 47 នេះ ត្រូវបាន
អោយដឹងថា ក្រុមព្បុះហយាត្រាបានលើកយកនូវបទចម្រៀងមួយដែលជាស្នាដៃនិពន្ធថ្មីសម្រាប់កម្ម
វិធីមួយនេះដែលមានឈ្មោះថា "Loving Singapore, Our Home" ។ លើសពីនេះទៅទៀត ប្រជាជន
មួយចំនួនដែលមិនបានមកចូលរួមផ្ទាល់ ក៏បានតាមដានទស្សនានូវទស្សនីយភាពបាញ់កាំជ្រួច ក្នុង
អំឡុងម៉ោងជាង 8:15 នាទីយប់ ម៉ោងក្នុងស្រុកប្រទេសសិង្ហបុរី ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពនៃការប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី 47 របស់
ប្រទេសនេះ មានភាពអធឹកអធមយ៉ាងណានោះ ដូច្នេះ សូមធ្វើការតាមដានទស្សនានូវបណ្តារូបភាព
មួយចំនួន ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone