ស្ទើរតែមិនគួរអោយជឿ ៖ បុរសជនជាតិ ជប៉ុន អាយុ ៥៤ឆ្នាំម្នាក់ ត្រូវបានប៉ូលីស ក្នុងតំបន់ Chiba ចាប់ខ្លួនបន្ទាប់ពីបានរកឃើញថា ស្ត្រីជាច្រើនត្រូវបុរស ចំណាស់រូបនេះ បោកប្រាស់យកទៅ រំលោភ ដោយនិយាយ ថាគាត់កំពុងធ្វើពិសោធន៍ វិជ្ជាពេទ្យពាក់ព័ន្ធនឹង ការ វាស់ស្ទង់សម្ពាធ ឈាមកំឡុង ពេលដេក (fake sleep study) បណ្តាលឲ្យស្ត្រី ជាច្រើនស្ម័គ្រចិត្ត ចូល រួមអនុវត្ត ជាមួយបុរស ដែល តាំងខ្លួន ជាគ្រូពេទ្យ ក្លែងក្លាយនេះ។
Hideyuki Noguchi បានផ្សាយ លើគេហទំព័រមួយដើម្បីទាក់ ទាញក្រុមស្រីៗ ឲ្យមករកខ្លួនដល់បន្ទប់ ដេក ក្នុងសណ្ឋាគារមួយ ដែលគាត់អះអាងថា ជាកន្លែងធ្វើពិសោធន៍ វិជ្ជាពេទ្យហើយ នៅពេល ដែល ស្ត្រីមួយ ចំនួនស្ម័គ្រចិត្តធ្វើដូច្នេះពួកគេ ក៏ត្រូវបុរសរូបនេះ ប្រើ វិជ្ជាសណ្តំឲ្យដេកលក់ រួចក៏រំលោភ តែ ម្តង។
គួរបញ្ជាក់ថា ប៉ូលីសអាចកំណត់អត្តសញ្ញាណជនសង្ស័យ រហូត ឈានដល់ការចាប់ឃាត់ខ្លួនបាន បន្ទាប់ ស្រ្តីម្នាក់ជាជនរងគ្រោះនោះ បានឃើញវីដេឃ្លីប របស់ខ្ខួន ត្រូវបាន ជនជាប់ចោទ បំពានផ្លូវ ភេទនោះ នៅតាមប្រព័ន្ធអនឡាញ ។ Noguchi សារភាពប្រាប់ប៉ូលីសថា គាត់រំលោភស្ត្រី បានជាង ១០០នាក់ហើយថែម ទាំងរកកម្រៃពីការលក់ រូបភាពវីដេអូសិច ដែលខ្លួនអនុវត្ត ជាមួយស្រីៗ ទាំង នោះបានយ៉ាងច្រើន ទៀតផង។
Noguchi អះអាងថា តាំងពីគាត់លក់រូបភាពសិច ទាំង អស់មកគឺ បានប្រាក់ចំនួន ១០ លានយ៉េន ប្រហែលនឹង $85,000 ហើយប៉ូលីសសន្និដ្ឋានថា ស្រីៗដែលលង់ខ្លួន ជាមួយបុរសរូបនេះ ដែល អាច កំណត់ អត្តសញ្ញាណ បានមានអាយុចាប់ពី ១៨ឆ្នាំដល់ ៤០ ឆ្នាំហើយ ជាអ្នករស់នៅក្នុងទីក្រុងតូក្យូ, ជីបា, អូសាកា, តូឈីជី និងស៊ីសួកា។
នៅមានស្រីៗ ជាច្រើនទៀតដែលប៉ូលីស ជឿ ថា មិន តិចជាង ១០០នាក់ទេ ដែលពួកគេប្រកាស ឲ្យ ស្រ្តីទាំងនោះ មកដាក់ពាក្យប្តឹងផងដែរ ៕
ធ្វើពិសោធន៍ វិជ្ជាពេទ្យពាក់ព័ន្ធនឹង ការ វាស់ស្ទង់សម្ពាធ ឈាមកំឡុង ពេលដេក (fake sleep study)
ប្រភព ៖ ស៊ីអិនអិន និង ដើមអម្ពិល