ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
ទំព័របរទេស អាស៊ីវ័ន បានអោយដឹងថា រូបភាពអាក្រាតកាយរបស់យុវនារី ជាសិស្សសាលា
ម្នាក់ ត្រូវបានលេចធ្លាយនៅលើ ទំព័រហេ្វសប៊ុក ខណៈពេលដែលធ្វើអោយមានភាពភ្ញាក់
ផ្អើលជាខ្លាំង តែមិនបានដឹងមូលហេតុពិតនៃការលេចធ្លាយរូបភាពអាក្រាតនេះនៅឡើយទេ
គួររំឭកផងដែរថា រូបថតដែលបានលេចធ្លាយនោះ ត្រូវបានរកអោយឃើញថា ត្រូវបានធ្វើ
អោយព្រិលរួចទៅហើយ នៅត្រង់មុខ និងកន្លែង private មួយចំនួនផ្សេងទៀត ស្របពេល
ដែលគ្រាន់តែបានដឹងថា នាងជាយុវនារីសិស្សសាលា វ័យក្មេង និង មានសក់ខ្មៅរលើប។
ដោយឡែក បន្ទាប់ពីរូបថតនេះ បានបង្ហោះចូលទៅក្នុងទំព័រជជែកពិភាក្សាចិនមួយ ក៏មាន
មតិជាច្រើន លើកឡើងថា រូបអាក្រាតនេះ គឹនាងថតដោយខ្លួនឯង ដើម្បីផ្ញើទៅកាន់មិត្ត
ប្រុសរបស់នាងតាម ទំព័រហ្វេសប៊ុក ហើយវាអាចលេចធ្លាយលើប្រព័ន្ធអ៊ិនធើណេតបាន
ទំនងមកពីការបង្ហោះរបស់មិត្តប្រុសរបស់នាងហើយមើលទៅ គោលបំណងធ្វើអោយនាង
អាម៉ាស់មុខ បន្ទាប់ពីពួកគេបានឈ្លោះប្រកែក និងចែកផ្លូវគ្នា៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន