ព័ត៌មានអន្តរជាតិ ៖ អគ្គីភ័យឆាបឆេះ ជំរុំជនភៀសខ្លួន ភាគពាយព្យ ប្រទេសថៃ សម្លាប់មនុស្ស
យ៉ាងហោច ៣២ នាក់ និង ១០០ នាក់ផ្សេងទៀត បានរងរបួស នេះបើយោងតាមសម្តីមន្រ្តីផ្លូវ
ការមកពីក្រសួងសុខាភិបាលថៃ ក៏ដូចជា ការដកស្រង់ព័ត៌មានដែលបានចេញផ្សាយដោយទំ
ព័រសារព័ត៌មានបរទេស CNN ។
លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល បានបន្ថែមអោយដឹងផងដែរថា ការ
តាមដានស៊ើបអង្កេត បានចាប់ផ្តើមចេញយុទ្ធនាការរបស់ខ្លួន ដើម្បីតាមដានរកមូលហេតុពិត
នៃការឆាបឆេះជំរុំជនភៀសខ្លួនមួយនេះ ដែលបានបណ្តាលអោយជនភៀសខ្លួន ប្រមាណជាង
២,៣០០ នាក់ គ្មានទីស្នាក់អាស្រ័យ។
គួររំឭកផងដែរថា ជំរុំជនភៀសខ្លួនមួយនេះ មានឈ្មោះថា Ban Mae Surin refugee camp មា
នទីតាំងស្ថិតនៅក្នុងខេត្ត Mae Hong Son ភាគពាយព្យ ប្រទេសថៃ ។ លើសពីនេះ បើយោង
តាមសម្តី Mireille Girard ដែលអ្នកភ្នាក់ងារតំណាង អង្កការសហប្រជាជាតិប្រចាំប្រទេស
ថៃ ផ្តោតសំខាន់លើកិច្ចការជំរុំជនភៀសខ្លួននោះ បានអោយដឹងថា ពួកយើងពិតជាមានអារម្ម
ណ៍សោកស្តាយជាខ្លាំង បន្ទាប់ពីបានកើតមានឡើងនូវករណីខាងលើនេះ ហើយពួកយើងនឹង
ប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការជួយជនភៀសខ្លួនទាំងនោះ តាមរយៈការផ្តល់ជំនួយ
សង្គ្រោះជាបន្ទាន់។
គួរបញ្ជាក់ផងដែរថា ជំរុំជនភៀសខ្លួនមួយនេះ ត្រូវបានបើកកាលពីឆ្នាំ ១៩៩២ មកម្ល៉េះ ខណៈ
ពេលដែលជនភៀសខ្លួនទាំងអស់ ភាគច្រើនភាសខ្លួនមកពីប្រទេសមីយ៉ាន់ម៉ា ស្របពេលដែ
លប្រទេសនេះ ក៏កំពុងតែមានការប៉ះទង្គិចជាមួយនឹងក្រុមបំបែករដ្ឋ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN