ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញអត្ថបទផ្សាយ ដោយ
គេហទំព័រសារព័ត៌មានបរទេស chinadaily បានបញ្ជាក់អោយដឹងថា សិស្សសាលាបឋម
ប្រមាណជាង ២៥៤ នាក់ ដេកពេទ្យ ដោយមានការសង្ស័យថា ទំនងមកពីការពុលអាហារ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ បានកើតឡើង
នៅឯខេត្ត Sichuan ភាគនិរតី ប្រទេសចិន។ គួររំឭកផងដែរថា សិស្សសាលាបឋមទាំងនោះ
ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៤ ផ្សេងៗពីគ្នា បន្ទាប់ពីពួកគេទាំងអស់
នោះបានចាប់ផ្តើមធ្វើទុក្ខ ដោយម្នាក់ៗកើនកម្តៅខ្លាំង និងខ្លះទៀតក្អូតចង្អោរថែមទៀតផង។
យ៉ាងណាមិញ ក្នុងចំណោមសិស្សសាលាបឋមទាំងអស់ សិស្សសាលា ៦ នាក់ហើយបាន
ត្រលប់មកផ្ទះវិញ បន្ទាប់ពីមានការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ។ ដោយឡែក ករណី
ខាងលើនេះ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ ពិសី
ប្រភព ៖ chinadaily