កាលពីពេលថ្មីៗនេះ បុរសម្នាក់ត្រកូល វូ អាយុ ៣៨ឆ្នាំ បានដុតខ្លួនឯង បន្ទាប់ពីការសុំរៀបការ
មិនបានសម្រេច។ ការដុតខ្លួននេះ បានធ្វើឱ្យបុរសត្រកូល វូ នេះត្រូវរលាករាងកាយអស់ ៦០%។
បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត។
គួររឹលកថា តាំងពីឆ្នាំ ២០១១ បុរសត្រកូល វូ និងមិត្តស្រីរបស់ខ្លួន បានចាប់ផ្ដើមស្រឡាញ់គ្នា
ប៉ុន្ដែបន្ទាប់មក បញ្ហាជាច្រើនបានកើតឡើង រហូតដល់ថ្ងៃមួយ មិត្តស្រីរបស់បុរសនេះ បានសុំ
ចែកផ្លូវ និងរត់ទៅនៅឯស្រុកកំណើត។ ទោះជាយ៉ាងនេះក្ដី បុរសនេះក៏បានឆ្លងកាត់ចម្ងាយផ្លូវ
១,១០០គីឡូម៉ែត្រ ពីក្រុង Nanchang ខែត្រ Jiangxi តាមទៅរកនាងដល់ស្រុកកំណើត នៅឯ
ក្រុង Qingdao ខែត្រ Shandong ។
ប៉ុន្ដែ នៅពេលទៅដល់ និងបានសុំនាងរៀបការ ពេលនោះនាងបែរជាប្រកែក មិនព្រមរៀបការ
យ៉ាងដាច់ខាត។ ដោយមិនសុខចិត្ត បុរសវក់ស្នេហ៍រូបនេះ ក៏បានគំរាមថានឹងធ្វើអត្ដឃាត ប្រសិន
នាងមិនព្រមរៀបការ។ ភ្លាមនោះ បុរសនេះក៏បានចាក់ហ្គាស ទៅលើដងខ្លួន រួចក៏អុជភ្លើងដុតតែ
ម្ដង។